ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា តម្រូវឲ្យពលករចំណាកស្រុកបង់ប្រាក់ ២៥ ភាគរយចូលរដ្ឋ
មេដឹកនាំមីយ៉ាន់ម៉ាទាមទារឲ្យពលករធ្វើការនៅក្រៅប្រទេសបង់ប្រាក់យ៉ាងតិច ២៥ ភាគរយនៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសប្រចាំខែរបស់ពួកគេចូលរដ្ឋ ហើយត្រូវតែផ្ទេរតាមរយៈធនាគារ CB Bank ដែលជាធនាគារឯកជនធំបំផុតរបស់ប្រទេសរៀងរាល់ខែ ឬ ៣ ខែម្តង ។

បទបញ្ញត្តិថ្មីនេះបានចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ដោយតម្រូវឲ្យពលករបើកគណនីផ្ទេរប្រាក់តាមធនាគារ CB Bank ដែលគ្រប់គ្រងដោយធនាគារកណ្តាលមីយ៉ាន់ម៉ា ខណៈមានអត្រាប្តូរប្រាក់ផ្លូវការត្រឹមតែ ២,១០០ គីយ៉ាត ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ស្របពេលដែលអត្រាប្ដូរប្រាក់លើទីផ្សារខ្ពស់ជាងដល់ទៅ ៣,៤០០ គីយ៉ាតឯណោះ ។
ចំពោះច្បាប់ថ្មីនេះផងដែរព្រមានថា ពលករចំណាកស្រុកដែលមិនគោរពតាម នឹងត្រូវហាមឃាត់មិនឲ្យធ្វើការនៅបរទេសរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប័ណ្ណការងារបច្ចុប្បន្នរបស់ពួកគេផុតកំណត់ ។

ទន្ទឹមនោះ លក្ខខណ្ឌនៃការផ្ទេរប្រាក់នេះ ក៏នឹងផ្ដល់ផលប៉ះពាល់ដល់ពលករចំណាកស្រុកមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលទាំងពីរ ។
យោងតាមទិន្នន័យក្រសួងការងារថៃបានឲ្យដឹងថា ជនចំណាកស្រុកមីយ៉ាន់ម៉ាជិត ២ លាននាក់កំពុងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃកាលពីឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Irrawaddy
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


