ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ បង្ហើបផ្តល់តំណែងមួយ ក្នុងជួររដ្ឋាភិបាលឲ្យលោក ថាក់ស៊ីន ពេលចេញពីពន្ធនាគារ
នាយករដ្ឋមន្ត្រីថៃ លោក សេតថា ថាវីស៊ីន មើលឃើញថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចដើរតួនាទីមួយក្នុងជួររដ្ឋាភិបាល នៅពេលគាត់ត្រូវបានដោះលែងពីពន្ធនាគារ ។

លោក សេតថា បាននិយាយក្នុងបទសម្ភាសជាមួយលោកស្រី Haslinda Amin នៃទូរទស្សន៍ Bloomberg ក្នុងទីក្រុងញូវយ៉ក ជាទីដែលលោកកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិថា “ខ្ញុំជឿ! លោក ថាក់ស៊ីន មានតម្លៃដើម្បីបន្ថែមដល់រដ្ឋាភិបាល និងប្រជាជនថៃ”។
វត្តមានរបស់លោក សេតថា ក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាត UN គឺជាការចូលរួមនៅក្រៅប្រទេសលើកដំបូងរបស់គាត់ ចាប់តាំងពីចូលកាន់តំណែង។
និយាយអំពីលោកថាក់ស៊ីន ដែលនៅតែត្រូវបានគេចាត់ទុកថាជាអ្នកយុទ្ធសាស្ត្រសំខាន់របស់គណបក្សភឿថៃ លោក សេតថា បានសង្កត់ធ្ងន់ថា “គាត់នៅតែជានាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយបំផុត ក្នុងប្រវត្តិសាស្ត្រនយោបាយថៃ។ ជាក់ស្តែង នឹងមានផលល្អ ហើយប្រសិនបើគាត់មានសេរីភាពមែន នោះជារឿងសមហេតុផលណាស់សម្រាប់ខ្ញុំ ដែលត្រូវសុំយោបល់ពីគាត់ ក៏ដូចជានាយករដ្ឋមន្ត្រីផ្សេងទៀតដែរ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកសេតថា មិនបញ្ជាក់ច្បាស់ថាតើ តួនាទីអ្វីដែលលោក ថាក់ស៊ីន គួរកាន់នោះទេ។
លោក ថាក់ស៊ីន បានវិលត្រលប់មកប្រទេសថៃវិញ កាលពីថ្ងៃទី២២ខែសីហា ក្រោយនិរទេសខ្លួនឯងនៅក្រៅប្រទេសអស់រយៈពេលជាង១៥ឆ្នាំ។
បច្ចុប្បន្នគាត់កំពុងសម្រាកក្រោយវះកាត់នៅមន្ទីរពេទ្យប៉ូលិស បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការកាត់ទោសដាក់ពន្ធនាគារ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ស្តេចថៃ កាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន មកត្រឹម១ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


