ព័ត៌មានជាតិ
លោក សំបូរ មាណ្ណារ៉ា៖ មានកត្តា៣យ៉ាង ដែលជំរុញឱ្យមនុស្សសម័យមុន មានសីលធម៌ គុណធម៌ និងចរិយាធម៌ជាងពេលនេះ
បើក្រឡេកមកមើលសង្គមសម័យបច្ចុប្បន្ន ការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ហាក់នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងសម័យមុន។ តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យមនុស្សសម័យមុន មានការយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ ច្រើនជាងសម័យបច្ចុប្បន្នបែបនេះ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ នៅក្នុងកិច្ចសម្ភាសជាមួយ «កម្ពុជាថ្មី» បានឲ្យដឹងថា មានកត្តា៣យ៉ាង ដែលធ្វើឱ្យមនុស្សសម័យមុនមានសីលធម៌ គុណធម៌ និងចរិយាធម៌នេះ។ លោកថា មនុសុ្សនៅសម័យមុនមានការយកចិត្តទុកដាក់ទៅលើការប្រើប្រាស់តម្លៃនៃចរិយាធម៌ គុណធម៌ និងសីលធម៌ណាស់ ហើយកត្តាទាំងអស់នោះ រួមមាន បរិស្ថានអប់រំ សាលារៀនអប់រំ និងក្រុមគ្រួសារអប់រំ។
លោកបញ្ជាក់ថា បរិស្ថានអប់រំ គឺមនុស្សដែលបានដុះខាត់សមត្ថភាពរបស់ខ្លួនឱ្យក្លាយជាមនុស្សដែលមានការងារធំ មានទ្រព្យសម្បត្តិ ប្រកបដោយចរិយាសម្បត្តិថ្លៃថ្នូរ ហើយត្រូវបានគេគោរព និងឱ្យតម្លៃ ដែលនេះ ជាគំរូបរិស្ថានមួយ។ សម័យបច្ចុប្បន្ន ដោយសារការបញ្ជ្រាបចូលពីអរិយធម៌ខាងក្រៅ តាមរយ:ទូរស័ព្ទដៃ ធ្វើឱ្យមនុស្សមួយចំនួនទទួលរងនូវឥទ្ធិពល និងអាកប្បកិរិយាមិនល្អផ្សេងៗ ដែលប្រាសចាកពីតម្លៃរបស់ខ្មែរ ហើយបានធ្វើឲ្យបាត់បង់នូវគុណតម្លៃរបស់ខ្លួន ដូចជាគុណធម៌ សីលធម៌ និងចរិយាធម៌នេះជាដើម។ លោកថា បើកាលពីសម័យមុន មានត្រឹមតែទូរទស្សន៍ វិទ្យុ ប៉ុណ្ណោះ តែក្នុងនោះ គឺពោពេញទៅដោយតម្លៃនៃការអប់រំ និងការអប់រំតាមរយ:ការតែងតែងនិពន្ធរឿង ចម្រៀង និងល្ខោន ជាដើម ដែលធ្វើឱ្យមនុស្សជំនាន់នោះ ទទួលបាននូវតម្លៃអប់រំច្រើន។
រីឯសាលារៀនអប់រំ លោកគ្រូ អ្នកគ្រូ នាសម័យមុន ត្បិតថាកាចជាងសម័យបច្ចុប្បន្ន ប៉ុន្តែ កាចដោយមានសេចក្តីថ្លៃថ្នូរ ជាពិសេស បានផ្តល់គំនិតឱ្យសិស្សមានការបំពេញកាតព្វកិច្ច និងវិន័យនៃសេចក្តីថ្លៃថ្នូររបស់ខ្លួនបានត្រឹមត្រូវ។ ដូច្នេះតាមរយ:លោកគ្រូ អ្នកគ្រូ និងសៀវភៅដែលបានរៀនទាំងអស់នោះ គឺបានផ្តល់ជាគំរូដ៏ល្អដល់សិស្ស ដើម្បីឱ្យក្លាយសិស្សល្អ ក្លាយខ្លួនជាកូនល្អ សិស្សល្អ នៅពេលអនាគត។ ដោយឡែក គ្រួសារអប់រំ កាន់តែមានតួនាទីយ៉ាងសំខាន់ ដែលត្រូវយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀននូវឥរិយាបថ និងចរិយារបស់កូនៗ រហូតពួកគេក្លាយជាមនុស្សដែលមានគំនិតយល់ដឹងពីសីលធម៌ គុណធម៌ និងចរិយាធម៌ទាំងអស់នេះ។ នេះ ជាការអះអាងរបស់លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ។
លោក សំបូរ មាណ្ណារ៉ា បានបន្ថែមថា ការមាននូវសីលធម៌ គុណធម៌ និងចរិយាធម៌ នៅក្នុងខ្លួន អាចធ្វើឲ្យមនុស្សចេះគោរពគ្នា ឱ្យតម្លៃគ្នាទៅវិញទៅមក និងយល់ពីតម្លៃរបស់មនុស្សកាន់តែច្បាស់៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Pre-Wedding កូនសេដ្ឋីប្រាក់លានឥណ្ឌា លើទឹកដី អ៊ីតាលី ក្លាយជាពិធីខឹងសម្បារពីប្រជាជន និងអ្នកទេសចរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកជំនាញឡាន ប្រាប់មូលហេតុដែលម្ចាស់ឡានតូចៗ មិនគួរប្រថុយបើកឡានកាត់ទឹក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មានតម្រុយ គ្រោងសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹងមកដល់ឆាប់ៗនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះដឹកកីឡាករប្រដាល់ថៃមួយក្រុម ដាច់ម៉ាស៊ីនត្រជាក់ ម្នាក់ៗហប់សឹងដាច់ខ្យល់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ហាងមួយនៅឆ្នេរអូរឈើទាលលក់ស្រាបៀរមួយកេស៧២ដុល្លារ អាជ្ញាធរខេត្តឲ្យជំនាញពិនិត្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីឆបោកក្រោមរូបភាពដាក់ប្រាក់វិនិយោគ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រៀបចំក្រុងពាលី ត្រៀមបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណន-តេជោ»