ព័ត៌មានអន្ដរជាតិ
ចិន ទម្លាក់ការទិញអាហារសមុទ្រពី ជប៉ុន ដល់ ៧៥ ភាគរយ
ទិន្នន័យនៃការនាំចេញអាហារសមុទ្ររបស់ជប៉ុនទៅកាន់ចិនបានធ្លាក់ចុះ ៧៥ ភាគរយនៅក្នុងខែសីហា បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែបញ្ហាបង្ហូរទឹកសំណល់មានជាតិវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ។

តាមរយៈក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនបាននិយាយថា ការនាំចេញអាហារសមុទ្រដែលមិនទាន់កែច្នៃកាលពីខែមុនមានតម្លៃប្រហែល ២.១៨ ពាន់លានយ៉េន ឬ ១៤.៦ លានដុល្លារ ។
ប្រទេសចិនបានផ្អាកការនាំចូលគ្រឿងសមុទ្ររបស់ជប៉ុនកាលពីថ្ងៃទី២៤ ខែសីហា ដើម្បីជាការតវ៉ាដល់ប្រទេសជប៉ុន បន្ទាប់ពីការបង្ហូរទឹកសំណល់មានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ពាក់ព័ន្ធបញ្ហានេះដែរ រដ្ឋាភិបាលជប៉ុនគ្រោងនឹងចំណាយថវិកាបន្ថែមប្រមាណ ១៣៩ លានដុល្លារលើវិធានការសង្គ្រោះបន្ទាន់សម្រាប់ឧស្សាហកម្មនេសាទ ខណៈមូលនិធិដែលមានស្រាប់កាលពីមុន មានប្រមាណ ៥៣៥ លានដុល្លារ ហើយរដ្ឋាភិបាលក៏កំពុងធ្វើការដើម្បីបើកទីផ្សារអាហារសមុទ្រថ្មីទៅកាន់បរទេសផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


