Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសដែលបាញ់ប្រហារសម្លាប់មនុស្សនៅផ្សារទំនើបក្រុង បាងកក ប្រឈមការចោទប្រកាន់ ៥ ករណី

បានផុស

នៅ

ប៉ូលិសថៃបាននិយាយថា ក្មេងប្រុសអាយុ ១៤ ឆ្នាំ ដែលបានបើកការបាញ់ប្រហារសម្លាប់មនុស្ស ២ នាក់ និង ៥ នាក់រងរបួសនៅក្នុងផ្សារទំនើប Siam Paragon កណ្ដាលទីក្រុងបាងកកកាលពីល្ងាចថ្ងៃអង្គារប្រឈមមុខនឹងការចោទប្រកាន់ចំនួន ៥ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្តមសេនីយ៍ទោ Nakarin Sukontawit នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ទី ៦ បានឲ្យដឹងថា ជនសង្ស័យត្រូវប្រឈមមុខនឹងការចោទប្រកាន់ដូចខាងក្រោម៖

១. ឃាតកម្មគិតទុកជាមុន

២. ប៉ុនប៉ងមនុស្សឃាត

៣. កាន់កាប់ ឬរក្សាទុក​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

៤. ​​កាន់​អាវុធចូល​ទី​ក្រុង ភូមិ ឃុំ ឬ​ទីសាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

៥. ដកអាវុធបាញ់ប្រហារ​នៅ​ទី​សាធារណៈ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

គួរបញ្ជាក់ថា បច្ចុប្បន្នក្មេងប្រុសរូបនេះកំពុងត្រូវបាកដាក់ឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Pathumwan ហើយនឹងបញ្ជូនទៅកាន់តុលាការអនីតិជន និងក្រុមគ្រួសារ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈក្រុមគ្រូពេទ្យវិកលចរិតរបស់មន្ទីរពេទ្យប៉ូលិសក៏បានធ្វើការវាយតម្លៃផ្នែកសុខភាពផ្លូវចិត្តបឋមលើជនសង្ស័យរូបនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ប៉ូលិស ថៃ សុំសាធារណជនកុំចែករំលែករូបភាព និងវីដេអូរបស់ក្មេងប្រុស​ដែលបាញ់ប្រហារនៅផ្សារទំនើបក្រុង បាងកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម