ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះការបាញ់ប្រហារ បុត្រាទី៣របស់ស្ដេចថៃ មានបន្ទូលថា ជំងឺផ្លូវចិត្ត មិនមែនជាលេសសម្រាប់ជនបង្កហេតុនោះទេ
បុត្រាទី៣ ព្រះនាម Chakriwat Wiwatcharawong និងជាវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ Chakriwat ក្នុងទីក្រុងញូវយ៉ក ទ្រង់បានមានព្រះបន្ទូលតាមរយៈបណ្ដាញសង្គមហ្វេសបុកថា ជំងឺផ្លូវចិត្តមិនគួរជាលេសដើម្បីបង្កបទឧក្រិដ្ឋនោះទេ។
មានព្រះបន្ទូលនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣ បុត្រាទី៣អង្គនេះបានបង្ហោះតាមរយៈ Facebook ផ្ទាល់របស់ទ្រង់ដោយបានបញ្ជាក់ថា “ខ្ញុំទើបតែទទួលបានដំណឹងដ៏ក្រៀមក្រំនៅហេតុការណ៍បាញ់ប្រហារនៅផ្សារទំនើប Siam Paragon ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារអ្នកស្លាប់ និងអ្នករងរបួសក្នុងឧបទ្ទវហេតុនេះ ។ សូមឲ្យអ្នករបួសទាំងអស់ ឆាប់ជាសះស្បើយ”!

ក្នុងនោះថែមទៀត បុត្រាទី៣របស់ស្ដេចថៃ មហា វ៉ាជីរ៉ាឡុងកន បានមានបន្ទូលបន្ថែមទៀតថា ខ្ញុំមានអារម្មណ៍តក់ស្លុតចំពោះព្រឹត្តិការណ៍នេះ។ មានសំណួរជាច្រើនដែលនៅតែត្រូវការចម្លើយ។ តើកុមារទទួលបានអាវុធដោយរបៀបណា? ជំងឺផ្លូវចិត្តមិនគួរជាលេសសម្រាប់សកម្មភាពដែលបង្កនេះទេ។ ជួនកាលអាកប្បកិរិយារបស់ជនល្មើសកើតចេញពីតម្រូវការសម្រាប់ការយកចិត្តទុកដាក់ និងជំនួយ។ ខ្ញុំគ្រាន់តែគិតថា ប្រសិនបើឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ដិបានសម្គាល់ឃើញសញ្ញានៃជំងឺ គួរតែជួយការពារកុំឲ្យឧប្បត្តិហេតុសោកនាដកម្មនេះកើតឡើង។ ការរស់នៅជាមួយគ្នាក្នុងសង្គម យើងត្រូវចេះជួយគ្នា និងមើលថែគ្នាទៅវិញទៅមក។ មនុស្សមួយចំនួនត្រូវការជំនួយ ប៉ុន្តែពួកគេមិនបង្ហាញ ឬសុំវាដោយត្រង់នោះទេ។
ជាថ្មីម្តងទៀត ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសព និងសូមជូនពរអ្នករបួសឆាប់ជាសះស្បើយ ហើយសម្រាប់យើងទាំងអស់គ្នា សូមធ្វើការជាមួយគ្នាដើម្បីមើលកន្លែងដែលយើងអាចកែលម្អ។ ជួយថែរក្សាគ្នាទៅវិញទៅមក ដើម្បីការពារកុំឲ្យមានហេតុការណ៍សោកនាដកម្មបែបនេះកើតឡើងទៀតនៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ដែរថា កាលពីល្ងាចថ្ងៃអង្គារទី៣ ខែតុលា មានហេតុការណ៍បាញ់ប្រហារដែលបង្កឡើងដោយក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ ក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក បណ្តាលឲ្យជនបរទេសពីរនាក់ បាត់បង់ជីវិត ម្នាក់ជាជនជាតិចិន និងម្នាក់ទៀតជាពលករមីយ៉ាន់ម៉ា។ បច្ចុប្បន្នក្មេងប្រុសរូបនេះកំពុងត្រូវបានដាក់ឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Pathumwan ហើយនឹងបញ្ជូនទៅកាន់តុលាការអនីតិជន និងក្រុមគ្រួសារ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ខណៈក្រុមគ្រូពេទ្យវិកលចរិតរបស់មន្ទីរពេទ្យប៉ូលិសក៏បានធ្វើការវាយតម្លៃផ្នែកសុខភាពផ្លូវចិត្តបឋមលើជនសង្ស័យរូបនេះផងដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងប្រុសដែលបាញ់ប្រហារសម្លាប់មនុស្សនៅផ្សារទំនើបក្រុង បាងកក ប្រឈមការចោទប្រកាន់ ៥ ករណី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


