ព័ត៌មានជាតិ
ស៊ី.ភី ខេមបូឌា រៀបចំយុទ្ធនាការបរិច្ចាគឈាម ដើម្បីលើកទឹកចិត្តដល់សង្គមកម្ពុជា
ក្រុមហ៊ុនស៊ី.ភី ខេមបូឌា បានរៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម តាមរយៈ គ្រោងការ «បរិច្ចាគឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» ក្នុងគោលបំណងលើកទឹកចិត្តដល់សង្គមកម្ពុជាឱ្យយល់ដឹងពីសារៈសំខាន់នៃការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតអ្នកដទៃ។

ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម
ព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅរោងចក្រផលិតចំណីសត្វ ក្រុមហ៊ុន ស៊ី.ភី ដែលមានទីតាំងនៅ បណ្តាយ ផ្លូវជាតិលេខ ៤ឃុំ បែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនោះមានការចូលរួមពីថ្នាក់ដឹកនាំ និងបគ្គលិកទាំងអស់ជាង ៣០០នាក់ រួមទាំងអ្នកនៅក្នុងសាជីវកម្មនេះផ្សេងទៀតដូចជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម, ក្រុមហ៊ុន CPALL Cambodia, Kasetphun Cambodia និង CPPC ។

ថ្លែងសុន្ទរកថាក្នុងកម្មវិធីបរិច្ចាគឈាម នៅថ្ងៃទី 29 កញ្ញា 2023
លោក Wittaya Kreangkriwit មានប្រសាសន៍ថា៖« ថ្ងៃនេះ ជាថ្ងៃដ៏ល្អសម្រាប់ក្រុមហ៊ុនស៊ី.ភី ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ បរិច្ចាគឈាមជួយដល់អ្នកជំងឺ ដែលត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិត»។

លោក Wittaya Kreangkriwit ថ្លែងថា៖«”នេះក៏ជាឱកាសដ៏អស្ចារ្យមួយសម្រាប់ ស៊ី.ភី ខេមបូឌា ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធលោកជំទាវ KhunyingTawee Chearavanont [ភរិយាស្ថាបនិក ក្រុមហ៊ុន CPF ដែលបានទទួលមរណភាពក្នុងឆ្នាំ២០២៣] ដែលលោកជំទាវ ជាបុគ្គលសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងជួយប្រជាជន ខណៈស៊ី.ភី បានផ្តល់ឱកាសការងារ និងជីវភាព រស់នៅប្រសើរដល់មនុស្សជាច្រើន»។

លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំពោះការចូលរួមបរិច្ចាគដ៏សប្បុរសធម៌នេះ។
លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា៖«នាឱកាសដ៏មានតម្លៃនេះ នាងខ្ញុំតាំងនាមឱ្យមន្រីរាជការបុគ្គលិក មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បងប្អូនសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់ និងមន្ត្រីរាជការបុគ្គលិកមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដែលបានខិតខំយ៉ាងសកម្ម រៀបចំយុទ្ធនា ការបរិច្ចាគឈាមក្នុងថ្ងៃនេះ»។
លោកស្រីវេជ្ជបណ្ឌិត ហេង ចំរើន មានប្រសាសន៍ថា៖«ជោគជ័យនៃយុទ្ធនាការ «បរិច្ចាគឈាម ១,០០០,០០០ CC ដើម្បីកម្ពុជា» រួមចំណែកដល់អាកប្បកិរិយាវិជ្ជមាននៃការបរិច្ចាគឈាម និងការយល់ដឹងត្រឹមត្រូវអំពីការថែទាំសុខភាពនៅក្នុងសង្គមកម្ពុជា»។
យុទ្ធនាការនេះជាសក្ខីភាពបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ចំពោះគម្រោងទំនួលខុសត្រូវ ចំពោះកិច្ចការជួយដល់សង្គម និងបរិស្ថាន (CSR) ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនស៊ី.ភី បានចូលរួមបរិច្ចាគឈាមចំនួន ៣លើករួចមកហើយដោយចំនួនអ្នកចូលរួមទាំងអស់មានប្រមាណ ៨០០នាក់។
លោក Kittiphop Thirachotikun ជំនួយការនាយករង ផ្នែកទំនួលខុសត្រូវសង្គម និងមជ្ឈមណ្ឌល ហ្វឹកអប់រំ បានមានប្រសាសន៍ថា ការប្តេជ្ញាចិត្តរបស់ ស៊ី.ភី ខេមបូឌា នៅតែបន្តការអភិវឌ្ឍគ្រប់ដំណាក់កាលក្នុងការប្រតិបត្តិអាជីវកម្មប្រកបដោយចីរភាពក្រោមយុទ្ធសាស្ត្រនិរន្តរភាពដែលមានឈ្មោះថា «CPF 2030 Sustainability in Action»។

លោកសង្កត់ធ្ងន់ថា ក្រោមយុទ្ធសាស្ត្រនិរន្តរភាពនេះ ក្រុមហ៊ុនប្ដេជ្ញានិងចូលរួមជាផ្នែកមួយដើម្បីប្រយោជន៏ សម្រាប់សង្គម នៅក្រោមគោលការណ៍និរន្តរភាពដោយប្រកាន់ខ្ជាប់នូវគុណប្រយោជន៍ ៣ប្រការរបស់ក្រុមហ៊ុនគឺប្រទេសជាតិ ប្រជាជន និងក្រុមហ៊ុន»។
យុទ្ធសាស្ត្រ CSR របស់ ស៊ី.ភី ខេមបូឌា ផ្តោតលើគោលនយោបាយសំខាន់ៗចំនួន៣ គឺផ្ដល់និរន្តរភាពចំណីអាហារ រស់ក្នុងសង្គមសម្បូរហូរហៀរ និងសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ។

ក្នុងឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា បានធ្វើការសហការជាមួយភាគីរដ្ឋនិងអង្គភាពពាក់ព័ន្ធក្នុងការបង្កើតគុណតម្លៃដល់សង្គមដើម្បីការអភិវឌ្ឍអាជីវកម្មប្រកបរបរដោយនិរន្តរភាព។
សម្រាប់និរន្តភាពចំណីអាហារ ក្រុមហ៊ុនបានឧបត្ថម្ភ ផលិតផលចំណីអាហារជូនដល់ «មជ្ឃមណ្ឌលកុមារកំព្រាក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា»នៅខេត្តកំពង់ស្ពឺ និងបានអប់រំពួកគេឱ្យយល់ដឹងពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការទទួលទានអាហារដែលមានគុណភាពខ្ពស់។

ដើម្បីរស់នៅក្នុងសង្គមសម្បូរហូរហៀរ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចូលរួមកម្មវិធីមនុស្សធម៌ ព្រមទាំងផ្តល់បរិក្ខារពេទ្យដល់មន្ទីរពេទ្យជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ការកសាងតុល្យភាពឱ្យបរិស្ថានធម្មជាតិ ក្រុមហ៊ុនស៊ីភីប្តេជ្ញាដាំដើមឈើមួយលានដើម ត្រឹមឆ្នាំ២០៣០ ក្នុងគោលបំណងធ្វើឱ្យបរិស្ថានប្រសើរឡើង កាត់បន្ថយការបំពុលខ្យល់ បង្កើនគុណភាពដី បង្កើនគុណភាពទឹក គ្រប់គ្រងកាកសំណល់ និងទាញយកថាមពលធម្មជាតិយកប្រើប្រាស់ឡើងវិញ។
ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀតស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food)។
នៅពេលអនាគតក្រុមហ៊ុន ក្រុមហ៊ុននៅតែប្តេជ្ញាផ្តល់អាទិភាពដល់សុខុមាលភាពសង្គម និងបរិស្ថាន ដែលជាអាទិភាពសំខាន់នៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ