Connect with us

ព័ត៌មានជាតិ

កីឡាការិនី​ស្នូកឃ័រដើមកំណើត​ខ្មែរទ្រាំ​លែង​បាន​ ព្រលះនារី​ខ្មែរ​កំពុងភ្លើតភ្លើន​នៅ​ទឹកដីកូរ៉េ

បានផុស

នៅ

៣ ម៉ោង​មុន​នេះ អ្នកនាង ស្រួង ភាវី កីឡាការិនីស្នូកឃ័រ​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​កូរ៉េដើមកំណើតខ្មែរ​បានចេញ​សារនៅលើ​បណ្តាញសង្គម រិះគន់​នារី​ខ្មែរ​មួយ​ចំនួន​តូច​ដែល​រស់នៅនិង​ធ្វើការ​នៅ​កូរ៉េ ដើរប្រាសចាក​គន្លង​ប្រពៃណី ភ្លើតភ្លើន​ភ្លេច​ដើមកំណើត​របស់ខ្លួន។

កីឡាការិនី​ស្នូកឃ័រលំដាប់​ពិភពលោកដែល​រស់នៅ​កូរ៉េ​ជាង ១០ ឆ្នាំ ឃើញ​​ស្ត្រីខ្មែរមួយចំនួនតូចភ្លេចខ្លួនឈ្លក់ទឹកម៉ាសុីន ពេលមាន​ឱកាស​បាន​មករស់នៅនិងធ្វើការនៅទឹកដីកូរ៉េ។

អ្នកនាងស្រួង ភាវី ម្ចាស់ជើងឯកស្នូកឃ័រ​ប្រចាំ​ប្រទេស​កូរ៉េ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ដោយ​មិន​សប្បាយ​ចិត្ត ស្រ្តី​ខ្មែរមាន​ប្តី​រស់នៅ​កូរ៉េ​រូប​នេះ​ថ្លែង​ថា គ្មានអ្នកណាហាមសិទ្ធិសេរីភាព តែសូមប្រើសិទ្ធិសមល្មមកុំហួសហេតុ។ មានអ្នកខ្លះដើរឱបថើបបឺតមាត់តាមទីប្រជុំជនដូចពួកអឺរ៉ុប។ ព្រោះតែចង់បានលុយពេកទៅ ស្ត្រីខ្លះមានសង្សារច្រើននាក់ ទាំងខ្លួនកំពុងមានប្តី ស្រ្តីខ្លះទៀតទៅធ្វើជាស្ត្រីកំដរបុរសៗតាមហាងខារ៉ាអូខេទាំងខ្លួនអាចរកការងារល្អៗធ្វើបាន។ សូមកែខ្លួន ងាកមកផ្លូវល្អត្រឹមត្រូវ ធ្វើការដោយសមត្ថភាពសុចរិត ចេះឱ្យតម្លៃដល់ខ្លួននិងគ្រួសារ ដែលកំពុងមើលផ្លូវនៅឯស្រុកកំណើត កុំឱ្យបន្ទាបខ្លួនរហូតដល់ធូរថ្លៃដល់ជាតិសាសន៍ទាំងមូល​ដោយទង្វើរបស់ខ្លួន។

កីឡាការិនី​រូប​នេះ​បន្តទៀត​ថា មិនមែនមានតែនាងទេ ដែលរិះគន់ ក៏មានខ្មែរជាច្រើនក៏មិនពេញចិត្តដែរ ចង់ធ្វើស្អីក៏ធ្វើទៅជាសិទ្ធិ តែសូមឱ្យលាក់កំបាំងភ្នែកមហាជនផង។ ជនជាតិកូរ៉េគេធ្លាប់ឮថាស្ត្រីខ្មែរសុភាពរាបសាទន់ភ្លន់ ចិត្តស្មោះត្រង់ មានរបៀបរៀបរយ តែដល់ពេលគេឃើញឧឡារិកពេក គេហួសថ្លែងហើយ ព្រោះខុសពីអ្វីដែលគេដឹងគេឮ(នៅមានច្រើនទៀត សូមនិយាយប៉ុណ្ណឹងទេ)។ ទង្វើខ្លួនយើងតែឯង តែនាំជាតិទាំងមូលត្រូវបានគេវាយតម្លៃ ឯណាទៅតម្លៃខ្លួនជាស្ត្រីខ្មែរ?

ម្ចាស់​មេដាយ​មាស​ស្នូកឃ័រ​នៅ​កូរ៉េនេះ​លើកឡើង​បន្ត​ថា ជាស្ត្រីខ្មែរដែលមានឱកាសបានមកដល់កូរ៉េមិនថារៀន មិនថាធ្វើការអីនោះទេ គួរតែចេះចាប់យកឱកាសពិសេសនេះខំរៀនទាំងភាសានិងជំនាញផ្សេងៗ ដែលមាននៅទីនេះ(កូរ៉េខាងត្បូង)ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានល្អមុនពេលបញ្ចប់វីសារស់នៅកូរ៉េ។ មានស្ត្រីខ្មែរល្អៗជាច្រើនដែលបានបញ្ចប់ថ្នាក់បរិញ្ញាជំនាញផ្សេងៗ ធ្វើការស្ម័គ្រចិត្តតាមអង្គការ ក្រសួងនានានៅកូរ៉េនេះ ជួយដោះស្រាយបញ្ហាមួយចំនួនរបស់ពលករ។ ស្ត្រីខ្មែរខ្លះទៀតបានយកជំនាញនិងចំណេះនៅកូរ៉េទៅខ្មែរដើម្បីចែករំលែកពីអ្វីដែលនៅខ្មែរមិនទាន់មាន។ ពេលដែលខ្លួនយើងមានគុណតម្លៃកិត្តិយសហើយ ជាតិយើងក៏មានគុណតម្លៃកិត្តិយសទៅតាមហ្នឹងដែរ ព្រោះយើងតែម្នាក់ក៏ជាផ្នែកមួយនៃជាតិរបស់យើងដែរ។

ស្រ្តី​ខ្មែរបន្ត​ថា គ្រាន់តែស្លៀកពាក់ឱ្យបានសមរម្យ មានចរិយាសមប្រកបត្រឹមត្រូវ កុំផឹកស្រានៅទីសាធារណៈទាំងយួរៗ កុំថតបង្ហោះពេលផឹកស្រា បើមានពេលទំនេរខ្លះគួរតែអានសៀវភៅ ឬដើរលេងនៅរម្យនីយដ្ឋានបែបធម្មជាតិ ឬមួយចូលរៀនវគ្គខ្លីៗជំនាញគេហដ្ឋានឬធ្វើនំផ្សេងៗ។ទាំងអស់នេះសុទ្ធតែជាកត្តាមានប្រោយជន៍ល្អពេលយើងត្រឡប់ទៅខ្មែរវិញ។ បើមានកម្មវិធីបែបវប្បធម៌ជាតិ គួរតែស្លៀកបែបសិល្បះយើង ឬស្លៀកសាមញ្ញៗទាន់សម័យ កុំខើចកប់ក្រលៀនពេក។

នារីខ្មែរជានារីឆ្លាតណាស់ រៀនឆាប់យល់ មើលឆាប់ដឹង ងាយចាប់បាន ត្រឹមចេះភាសាកូរ៉េក៏អាចក្លាយជាគ្រូបង្រៀនភាសា ជាអ្នកបកប្រែ អាចជាទីប្រឹក្សាយោបល់ដល់បងប្អូនខ្មែរដែលជួបបញ្ហានៅទីនេះ។ នៅមានជំនាញច្រើនទៀតដែលគួររៀន ពេលចេះហើយយកទៅអនុវត្តនៅស្រុកខ្មែរ បង្រៀនបន្ថែមដល់បងប្អូនជាតិយើងនៅឯស្រុក។ គ្រប់គ្នាសុទ្ធតែអាចធ្វើបាន ណាស់តែមិនខំរៀនទេតើ…ទើបគ្មានឱកាសពេលក្រោយ។

ក្នុងនាមជាស្រ្តីខ្មែរមួួ​យ​រូប អ្នកនាងចង់ឃើញសមត្ថភាពកូនខ្មែរជាច្រើននៅលើឆាកអន្តរជាតិជាមួយទង់ជាតិខ្មែរ ដើម្បីបង្ហាញថា “ខ្មែរអាចធ្វើបាន”។ ទម្រាំនាងបានដើរមកដល់ចំណុចជោគជ័យមួយនេះ បានឆ្លងកាត់ព្យុះភ្លៀងជីវិតរាប់មិនអស់ ឯកា ឈឺចាប់ ភូមិកំណើតខ្លួនជាភូមិក្រីក្រ ទើបខ្ញុំសម្រេចចិត្តចាកចេញមកនេះ ដើម្បីស្វែករកពន្លឺជីវិតថ្មីលើទឹកដីថ្មី។

សង្ឃឹមថាខ្ញុំនឹងអាចជួយដល់មាតុភូមិតាមរយៈជំនាញណាមួយដែលខំរៀន ទីបំផុតគឺស្នូកឃ័រនេះឯង ដែលធ្វើឱ្យជនជាតិកូរ៉េនិងពិភពលោកមានការភ្ញាក់ផ្អើលក្នុងនាមអ្នកនាង​ជានារីខ្មែរមួយរូប។ អ្នននាងក្រើនរំលឹក សូមកុំចំណាយពេលឥតប្រយោជន៍ទៅលើសម្ភារៈនិយម និងកម្មវិធីឥតប្រយោជន៍ក្នុងបណ្តាញសង្គម គួរតែខំរៀនសូត្រ ប្រព្រឹត្តខ្លួនឱ្យល្អ ចំណេះដឹងពិតជាសំខាន់ណាស់សម្រាប់អនាគតយើងទាំងអស់គ្នា។ រៀនទៅៗ មិនទាន់អស់ផ្លូវហួសពេលទេ!!។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម