Connect with us

KPT+

កំពូលកីឡាការិនីស្នូកឃ័រ ស្រួង ភាវី បង្ហាញប្រភពចំណាយជួយព្យាបាលជំងឺបេះដូងកុមារកម្ពុជា

បានផុស

នៅ

កំពូលកីឡាការិនីប្រភេទកីឡាស្នូកឃ័រកម្ពុជាដែលកំពុងមានឈ្មោះបោះសំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក គឺ អ្នកស្រី ស្រួង ភាវី បានប្រកាសថា អង្គការ​មូលនិធិ​សប្បុរសធម៌​ភាវី​ នៅ​កូរ៉េ​ និងនៅកម្ពុជា នឹងជួយយក​​កុមារ​កម្ពុជា​​ដែល​មាន​ជំងឺ​បេះដូង​ចំនួន​ ១០នាក់​ មក​ព្យាបាលនៅប្រទេសកូរ៉េ ដែលការចំណាយលើកុមារម្នាក់អាចឈានដល់ ៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ស្រួង ភាវី ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នេះជាលើកដំបូងសម្រាប់​អង្គការមូលនិធី​សប្បុរសធម៌ភាវី ដែលសម្រេចជួយព្យាបាលកុមារកម្ពុជាមានជំងឺបេះដូង ដោយចំណាយទាំងការព្យាបាល ការនាំអ្នកជំងឺ និងគ្រួសារអ្នកជំងឺម្នាក់ (អ្នកកំដរ) មកកូរ៉េ ការស្នាក់នៅ​ហូបចុក បើគិតត្រួសៗ ក្នុងអ្នកជំងឺម្នាក់ក៏ត្រូវចំណាយអស់ជិត ៣ម៉ឺនដុល្លារ។

អ្នកស្រី ស្រួង ភាវី បញ្ជាក់បន្ថែមថា៖ “ចំពោះប្រភពថវិកាដែលយកមកចំណាយក្នុងការងារសប្បុរសធម៌នេះ បានពីថវិកាពីការការប្រកួតរបស់នាងខ្ញុំ ក្រុមកីឡាបុកប៊ីយ៉ាការ៉ុមរបស់នាងខ្ញុំ ក្រុមហ៊ុនជួយឧបត្ថម្ភ ក៏ដូចជារដ្ឋាភិបាលកូរ៉េ ដោយក្រុមការងារនៅកូរ៉េនឹងខំរកមធ្យោបាយផ្សេងៗទៀតដើម្បីរកជំនួយ”។

អ្នកស្រី ស្រួង ភាវី បានឱ្យដឹងបន្ថែមថា ការស្នើសុំព្យាបាលនេះនឹងធ្វើមួយឆ្នាំម្ដង។ ចំពោះការស្នើលើកទី១នេះ អ្នកស្រីមិនទាន់កំណត់ឈប់ទទួលការស្នើសុំ​ព្យាបាលជំងឺបេះដូងកុមារកម្ពុជាពេលណាទេ ដោយលោកស្រីនឹងឆ្លៀតពេលពិនិត្យតាមដានស្ថានភាពជីវភាពអ្នកស្នើសុំជាក់ស្ដែង ហើយនឹងទាក់ទងទៅពួកគាត់វិញ។

អ្នកស្រី ស្រួង ភាវី លើកឡើងថា៖ “ខ្ញុំចង់និយាយថា ខ្ញុំស្រឡាញ់ប្រជាជនកម្ពុជា ខ្ញុំអាណិតក្មេងៗ ខ្ញុំចង់ជួយពួកគាត់ឱ្យមានឱកាស។ ខ្ញុំនឹងព្យាយាមជួយ និងរកជំនួយតាមអ្វីដែលខ្ញុំធ្វើបាន ដើម្បីចូលរួមជួយកម្ពុជាបន្ត។ ខ្ញុំនឹងព្យាយាមហាត់ឱ្យបានជោគជ័យបន្ត ព្រោះពេលខ្ញុំបានជោគជ័យ ប្រជាជនខ្មែរក៏ជោគជ័យដូចខ្ញុំ”។

គួររំលឹកថា ថ្មីៗកន្លងទៅនេះ នាថ្ងៃ​ទី១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​នេះ​ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​ អ្នកស្រី ស្រួង ភាវី ដោយទទួលបាន​ពាន​រង្វាន់ ​PBA សម្រាប់​កីឡាករ​ឆ្នើម​ ឆ្នាំ​២០២៣​ ចំនួន ​៤ពាន​ម្នាក់​ឯង​ ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ទាំង​អស់ដែល​ពួកគេទទួល​បាន​ត្រឹម​ម្នាក់​ ១ពាន។

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយ លោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគ​ខាងជើង​ខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។

កន្លងមក អ្នកនាង ស្រួង ភាវី ធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៌ជួយកុមារ មនុស្សចាស់ និងប្រជាជនក្រីក្រនៅកម្ពុជាជាច្រើនលើក។ អ្នកស្រី ក៏កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កងការពារអាកាស
ព័ត៌មានជាតិ៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម