KPT+
ម្ចាស់មេដាយមាសស៊ីហ្គេម ប៊ីយ៉ាការ៉ុម ស្រួង ភាវី ប្រាប់សកម្មភាព ទីតាំងសប្បុរធម៌ ថ្ងៃស្អែក
ម្ចាស់មេដាយមាស ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម លើកទី៣២ ផ្នែក ប៊ីយ៉ាការ៉ុម កីឡាការិនី ស្រួង ភាវី នៅរសៀលនេះ បានប្រាប់ពីសកម្មភាពសប្បុរសធម៌របស់ក្រុមខ្លូន ព្រមទាំងទីតាំងរៀបចំកម្មវិធីនៅព្រឹកស្អែក។

កីឡាការិនី ស្រួង ភាវី លើកឡើងថា៖ “ជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នា! ថ្ងៃនេះនាងខ្ញុំមានដំណឹងល្អអំពីការងារសប្បុរសធម៌មួយនៅភ្នំពេញ ដោយអង្គការសមាគមសប្បុរសធម៌នាងខ្ញុំ រួមសហការជាមួយ សមាគម VMove Club និង សមាជិកឧត្តមគតិកូនខ្មែរ ធ្វើនូវកម្មវិធីសប្បុរសធម៌ ជួបជុំញ៉ាំអាហារសាមគ្គីគុណធម៌ដល់ប្អូនៗកុមារពិការកាយសម្បទាចំនួន ១០០នាក់ ដោយក្ដីស្រឡាញ់ នៅថ្ងៃទី១៨ ឧសភា ២០២៣ ស្អែកនេះ”។

កីឡាការិនី ស្រួង ភាវី បានឱ្យដឹងថា បងប្អូនទាំងអស់គ្នាអាចចូលរួមជាមួយនាងបានដោយសេរី និងដើម្បីផ្ដល់ក្ដីស្រឡាញ់ចំពោះកុមារពិការបាន នៅអាសយដ្ឋាននៅជាន់ទី៣ មុខសាលប្រជុំធំ អាគារផ្សារទំនើប KC (ខេសុី) ជិតវត្តតាំងកសាង ចូលតាមច្រកក្លោងទ្វារវត្តតាំងកសាង ផ្លូវព្រលានយន្តហោះភ្នំពេញ ចម្ងាយ ២គីឡូម៉ែត្រ ទល់មុខបុរី អរគីដេ វេលាម៉ោង ១១ថ្ងៃត្រង់។

កីឡាការិនី ស្រួង ភាវី លើកឡើងបន្ថែមថា៖ “បងប្អូនដែលចូលរួមនឹងបានឃើញសកម្មភាព បញ្ចេញសមត្ថភាពរបស់ប្អូនៗពិការ បង្ហាញដល់យើងទស្សនាទាំងអស់គ្នា។ សូមអរគុណ ដោយក្ដីស្រឡាញ់ពីនាងខ្ញុំ ស្រួង ភាវី!”។

គួរបញ្ជាក់ថា កីឡាការិនីជម្រើសជាតិដ៏មានទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម ស្រួង ភាវី បានសម្រេចបរិច្ចាគថវិកាលើកទឹកចិត្ត ដែលទទួលបានពីការឈ្នះបានមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ចូលទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់ ដើម្បីជួយដល់ជនក្រីក្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសកុមារដែលត្រូវការជំនួយជាចាំបាច់ ក្នុងការស្វែងរកការរៀនសូត្រក្រេបយកចំណេះដឹងទៅថ្ងៃអនាគត៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


