កីឡា
អស្ចារ្យណាស់! ស្រួង ភាវី ឈ្នះពានកីឡាការិនីឆ្នើម២០២៣ដល់ទៅ៤គ្រឿង
កីឡាការិនីស្នូកឃ័រកម្ពុជា ស្រួង ភាវី បង្ហាញភាពរីករាយ និងមោទនភាពយ៉ាងខ្លាំងនៅពេលនាងទទួលបានរង្វាន់៤គ្រឿងក្នុងការក្លាយជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង។

ស្រួង ភាវី បានរៀបរាប់ថា ៖«ថ្ងៃអង្គារ៍ ១៤ខែមីនា ដើមឆ្នាំ២០២៣នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់រូបនាងខ្ញុំ។ ថ្ងៃនេះខ្ញុំពិតជារំភើប និងមានមោទកភាពខ្លាំងណាស់ ដោយបានទទួលពានរង្វាន់ PBA សម្រាប់កីឡាការិនីឆ្នើម ឆ្នាំ ២០២៣ ចំនួន៤ពានម្នាក់ឯង ក្នុងចំណោមកីឡាការិនីឆ្នើមទាំងអស់ពួកគាត់ទទួលបានត្រឹមម្នាក់១»។

«ខ្ញុំរំភើបពេកស្ទើរតែរកពាក្យអ្វីនិយាយមិនចេញ តែអ្វីដែលខ្ញុំនឹកឃើញមុនគេ នេះគឺជាកិត្តិយសសម្រាប់ប្រជាជាតិរបស់ខ្ញុំ ព្រោះ ស្រួង ភាវី ម្នាក់នេះមកពីប្រទេសកម្ពុជា គឺជាមាតុភូមិដ៏ល្អផូរផង់របស់ខ្ញុំ»។

កីឡាការិនីដើមកំណើតត្បូងឃ្មុំរូបនេះបន្តថា ៖«តទៅទៀត កូនស្រីកម្ពុជាម្នាក់នេះ នឹងខិតខំប្រឹងប្រែងធ្វើអ្វីៗឱ្យអស្ចារ្យ និងនាំយកនូវកិត្តិយសដ៏បវរសម្រាប់ជាតិមាតុភូមិ ពុកម៉ែបងប្អូនយើងដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់រូបនាងខ្ញុំកន្លងមក។ សូមគោរពជូនពរជនរួមជាតិទាំងអស់គ្នា សូមអរគុណ»។


សូមបញ្ជាក់ថា ស្រួង ភាវី នឹងតំណាងឲ្យកម្ពុជាសម្រាប់ការចូលរួមប្រកួតក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


