ព័ត៌មានជាតិ
អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ
ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសារៈប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវឲ្យមានការប្រុងប្រយ័ត្នក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ ការផ្សព្វផ្សាយនេះ ធ្វើឡើងនៅទីតាំងចំនួនពីរកន្លែង ផ្សារបឹងកុក ភូមិទី១៥ សង្កាត់កំពង់ចាម និងផ្សារធំថ្មី សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឱ្យលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ក្រុមការងារជំនាញ លេខាធិការដ្ឋាននៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ចុះណែនាំ អប់រំ ណែនាំ ផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បិតស្ទិគ័រ កង់ រឺម៉កម៉ូតូ រថយន្តតាក់ស៊ី។ មិនតែប៉ុណ្ណោះ ក៏បានអំពាវនាវនូវវិធានការ៩ចំណុច (គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក)។
ក្នុងនោះ ក៏មានការចែកជូននូវសម្ភារៈសុវត្ថិភាពចរាចរណ៍ ដូចជា មួកសុវត្ថិភាព សៀវភៅច្បាប់ស្តីពីចរាចរណ៍ សៀវភៅ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ជំនួយស្មារតី អ្វីដែលអ្នកបើកបរត្រូវយល់ដឹង,បិតស្ទីគ័រ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បិតស្ទីគ័រចំណាំងផ្លាត វិធានការ ៩ចំណុច។


គូសបញ្ជាក់ថា ប្រតិបត្តិយុទ្ធនាការចុះផ្សព្វផ្សាយ និងពង្រឹងច្បាប់ចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានយកចម្លើយ-សំណួរ នៃច្បាប់ចរាចរណ៍មកធ្វើការសួរ ដើម្បីយករង្វាន់ មួកសុវត្ថិភាព និងចែកសៀវភៅច្បាប់ចរចរណ៍ទៀតផង។ ឆ្លៀតឱកាសនោះ លោក ទុយ ស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានជំរុញការផ្យព្វផ្សាយបន្ថែមទៀត និងនាំគ្នាពាក់សុវត្ថិភាពទាំងអស់គ្នា ក្នុងពេលបើកបរ។ លោកបញ្ជាក់ទៀតថា កុំចាំសមត្ថកិច្ចចុះអនុវត្តច្បាប់ បាននាំគ្នាពាក់មួកសុវត្ថិភាព ពោលគឺដើម្បីការពារអាយុជីវិតខ្លួនឯងប៉ុណ្ណោះ ៕



អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


