ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយ រវាងក្រសួង-ស្ថាប័ន
លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌ មានអន្តរក្រសួង-ស្ថាប័នចំនួន ៣០ និងអង្គភាពពាក់ព័ន្ធ លើកិច្ចសហប្រតិបត្តិក្នុងការផ្លាស់ប្តូរព័ត៌មាន និងជួយធ្វើការផ្សាយនូវសមិទ្ធិផល និងសកម្មភាពនានារបស់ក្រសួង-ស្ថាប័ន ឲ្យបានទូលំទូលាយ តាមប្រពន្ធ័ផ្សព្វផ្សាយជាតិ និងឯកជន។

បើតាមលោក នេត្រ ភក្ត្រា តាមរយៈកិច្ចប្រជុំនាឱកាសនេះ នឹងឈានទៅបង្កើតក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង-ស្ថាប័នទាំងអស់ ដើម្បីជាភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនង ផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក ជួយគ្នាវាយបកវិញនៅពេលមានព័ត៌មានក្លែងក្លាយ ទាក់ទងជាមួយក្រសួងស្ថាប័នណាមួយ។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានដដែល ក្រុមក្រុមការងារព័ត៌មានរួមមួយរវាងក្រសួង-ស្ថាប័នទាំងអស់ ក៏នឹងផ្តោតសំខាន់លើការផ្សព្វផ្សាយព័ត៌មានឲ្យបានច្រើន ព្រោះថានៅក្នុងទ្រឹស្តីនៃព័ត៌មាន “យើងធ្វើច្រើន តែបើយើងអត់ផ្សាយគឺស្មើនឹងយើងអត់ធ្វើ“៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


