Connect with us

ព័ត៌មានអន្ដរជាតិ

នារីជនជាតិអាល្លឺម៉ង់ម្នាក់ត្រូវក្រុមហាម៉ាស់ សម្លាប់ រួចសម្រាតខោអាវ ដង្ហែតាមផ្លូវ

បានផុស

នៅ

ជាងសាក់ស្រីជនជាតិអាល្លឺម៉ង់ឈ្មោះ Shani Louk ត្រូវបានក្រុមហាម៉ាស់សម្លាប់ និងសម្រាតដង្ហែតាមឡាន បន្ទាប់ពីក្រុមប្រដាប់អាវុធមួយនេះចាប់យកធ្វើជាចំណាប់ខ្មាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Shani ជានារីវ័យ ២៣ ឆ្នាំធំធាត់នៅអ៊ីស្រាអែល ប៉ុន្តែកាន់លិខិតឆ្លងដែនអាល្លឺម៉ង់ ។ អ្វីដែលគួរឲ្យអាណិត នាងត្រូវក្រុមហាម៉ាស់សម្លាប់ និងថែមទាំងស្ដោះទឹកមាត់ដាក់លើសាកសពកំពុងស្រាតននលគកដែលស្ថិតក្នុងស្ថានភាពបាក់ជើងយ៉ាងអាណោចអាធ័ម ។

ទន្ទឹមនោះ ម្ដាយរបស់ Shani គឺអ្នកស្រី Ricarda បាននិយាយទាំងទឹកភ្នែកថា “កូនស្រីរបស់ខ្ញុំឈ្មោះ Shani Nicole Louk ត្រូវបានក្រុមហាម៉ាស់ប៉ាឡេស្ទីនចាប់ខ្លួន ។ ក្រោយមកគេបានផ្ញើរវីដេអូកូនស្រីរបស់ខ្ញុំនៅលើឡានដែលកំពុងបើកដង្ហែជុំវិញតំបន់ហ្គាហ្សាទាំងមិនដឹងខ្លួន ។ ដូច្នេះខ្ញុំសូមឲ្យអ្នកជួយផ្ដល់ព័ត៌មានថ្មីៗពីកូនស្រីខ្ញុំផង” ។

ពាក់ព័ន្ធនឹងរឿងនេះ ក្រុមហាម៉ាស់បានឲ្យដឹងថា នោះជាសាកសពទាហានស្រីអ៊ីស្រាអែលទេ ប៉ុន្តែបងប្អូនជីដូនមួយរបស់នាងឈ្មោះ Tomasina Weintraub-Louk បានបញ្ជាក់ថា វាពិតជារូបរាងកាយ Shani ប្រាកដមែន ព្រោះមានស្នាមសាក់ និងសក់ក្រងដូចគ្នា ។

Tomasina បាននិយាយថា នាង និងសមាជិកគ្រួសារផ្សេងទៀតព្យាយាមទាក់ទង Shani ក៏ដូចជាមិត្តប្រុសជនជាតិម៉ិកស៊ិករបស់នាងដែរ ប៉ុន្តែពួកគេមិនអាចទាក់ទងបានទេ ។

ឪពុកម្តាយរបស់នាងក៏និយាយដែរថា ពួកគេមិនបានទទួលដំណឹងពីកូនស្រីនោះទេ ចាប់តាំងពីការហៅទូរស័ព្ទកាលពីព្រឹកថ្ងៃសៅរ៍ ទី៧ មកម្ល៉េះ ប៉ុន្តែគ្រួសារ Shani បានទទួលព័ត៌មានពីការប្រើប្រាស់កាតឥណទានរបស់នាងក្នុងតំបន់ហ្គាហ្សា ។

សូមបញ្ជាក់ថា ពិធីបុណ្យដែល Shani បានចូលរួមគឺជាកន្លែងមួយក្នុងចំណោមកន្លែងដំបូងដែលត្រូវបានវាយប្រហារដោយក្រុមហាម៉ាស់ ហើយមានអ្នកចូលរូមចំនួន ២៦០ នាក់ត្រូវបានសម្លាប់នៅទីនោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailymail

ចុចអាន៖ បុរសអ៊ីស្រាអែលម្នាក់សុខចិត្តធ្វើចំណាប់ខ្មាំងជំនួសឲ្យតែក្រុមហាម៉ាស់ដោះលែងប្រពន្ធកូនមកវិញ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម