ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង ៣នាក់ទៀត
ក្រោយមានភាពស្រពិចស្រពិលអំពីបទឈប់បាញ់ ទីបំផុតក្រុមហាម៉ាស សុខចិត្តដោះលែងចំណាប់ខ្មាំងចំនួន៣នាក់ទៀតហើយ ខណៈភាគីអ៊ីស្រាអែលឯណោះ ក៏រៀបចំដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ៣៦៩នាក់ដែរ។

តាមការចុះផ្សាយរបស់ BBC, ចំណាប់ខ្មាំងទាំង៣ឈ្មោះ Alexander Troufanov (ជនជាតិអ៊ីស្រាអែលដើមកំណើតរុស្ស៊ី), Yair Horn (ជនជាតិអ៊ីស្រាអែលដើមកំណើតអាហ្ស់ទីន) និង Sagui Dekel-Chen (ជនជាតិអ៊ីស្រាអែលដើមកំណើតអាមេរិក) ត្រូវបានក្រុមហាម៉ាស ប្រគល់ឲ្យកាកបាទក្រហមក្នុងទីក្រុង Khan Younis នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២៥។
សាច់ញាតិនិងមនុស្សម្នា យ៉ាងច្រើនកុះករ បាននាំគ្នាមកអបអរសាទរនិងស្វាគមន៍ ចំពោះការវិលត្រឡប់របស់អ្នកទាំង៣ ហើយសង្ឃឹមថា ចំណាប់ខ្មាំងដែលនៅសេសសល់ នឹងត្រូវបានដោះលែងជាបន្តបន្ទាប់។

យ៉ាងណា គេមិនភ្លេចឡើយ ការដោះលែងនេះគឺបានមកពីការរួមចំណែកខិតខំសម្របសម្រួលជាទីបំផុត ពីសំណាក់ប្រទេសអេហ្ស៊ីបនិងកាតា ធ្វើយ៉ាងណា ដើម្បីបញ្ចៀសបទឈប់បាញ់ដ៏ផុយស្រួយឲ្យបាន។
កាលពីខែមករា ក្រុមហាម៉ាស បានយល់ព្រមដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៣៣នាក់ រួមទាំងស្ត្រី កុមារ និងអ្នកជំងឺ របួស និងបុរសចំណាស់ ផងដែរជាថ្នូរនឹងអ្នកទោស និងអ្នកជាប់ឃុំប៉ាឡេស្ទីនរាប់រយនាក់ ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល៦សប្តាហ៍ ខណៈក្នុងអំឡុងពេលនោះ កងកម្លាំងអ៊ីស្រាអែលក៏ត្រូវដកថយពីទីតាំងមួយចំនួននៅហ្គាហ្សាផងដែរ។

មុនថ្ងៃសៅរ៍នេះ ចំណាប់ខ្មាំងអ៊ីស្រាអែល១៦នាក់ ក្នុងចំណោម៣៣នាក់ ត្រូវបានបញ្ជូនទៅផ្ទះរបស់ពួកគេវិញរួចទៅហើយ ខណៈនៅសល់ចំណាប់ខ្មាំងចំនួន៧៦នាក់ទៀត កំពុងស្ថិតក្នុងតំបន់ហ្គាហ្សា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣នាក់បន្ថែមទៀត ក្រោមសម្ពាធខ្លាំងពីអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


