ព័ត៌មានជាតិ
លោក គួច ចំរើន ៖ ព្រឹត្តិការណ៍ Nightmare Carnival នឹងជំរុញខេត្តព្រះសីហនុលើវិស័យទេសចរណ៍ និងពាណិជ្ជកម្ម
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ព្រឹត្តិការណ៍ Nightmare Carnival នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍក្រុងព្រះសីហនុ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះក្រុង ជាតំបន់ពោរពេញដោយភាពទាក់ទាញ និងសកម្មភាពរស់រវើកជួយបង្កើនចំនួនភ្ញៀវទេសចរណ៍ ពិសេសចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ក៏ដូចជាទាក់ទាញដៃគូរវិនិយោគ មានសក្តានុពល និងជំរុញការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

ទាក់ទងវិធីបុណ្យនេះ ជាវប្បធម៌របស់អឺរ៉ុប ពោលគឺប្រហាក់ប្រហែលគ្នា នឹងបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌរបស់កម្ពុជាដែរ គឺធ្វើបុណ្យដាក់ទានឱ្យខ្មោចអនាថា ហើយអ្វីដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍ Nightmare Carnival មិនមានរឿងអ្វីចម្លែកនោះទេ ស្របពេលស្ថានភាពពិភពលោក ក៏ដូចជាប្រទេសនីមួយៗ ជាក់ស្តែងដូចកម្ពុជា មានសុខសន្តិភាពពេញលេញ ផ្តល់ឱកាសឱ្យយើងរស់នៅ ធ្វើធុរកិច្ច ទេសចរណ៍ ឬកិច្ចការផ្សេងៗទៅតាមបំណងប្រាថ្នាជាតិនីមួយៗ។ នេះជាការបន្ថែមរបស់លោក គួច ចំរើន។ លោក អភិបាលខេត្ត សង្ឃឹមថា អ្នកទេសចរមកពីអឺរ៉ុប នឹងមកស្នាក់នៅកម្ពុជា ដើម្បីចូលរួមសប្បាយក្នុងព្រឹត្តិការណ៍បុណ្យនេះកាន់តែច្រើន។
លោក គួច ចំរើន លើកឡើងបែបនេះ នៅក្នុងសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTS ដែលរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ រាជធានីភ្នំពេញ កាលរសៀលថ្ងៃទី ១០ តុលា។
បើតាមលោក គួរ ចំរើន រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាខេត្តមានឆ្មេរសមុទ្រ ក្នុងគោលដៅជំរុញតំបន់នេះ ក្លាយជាកន្លែងទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវល្បឿនលឿន។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដាក់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍ ផ្តល់ឱកាសឱ្យអ្នកពាណិជ្ជកម្ម សេដ្ឋកិច្ច អ្នកជំនួញទាំងឡាយ រួមនឹងអ្នកទេសចរណ៍ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍ ។
ទន្ទឹមនោះចាំបាច់ត្រូវមានព្រឹត្តការណ៍ផ្សេងៗជួយគាំទ្រគ្នាផងដែរ ជាការបង្ហាញផលិតផលទេសចរណ៍ថ្មី ផ្តល់ឱកាសកាន់តែទូលំ ទូលាយសម្រាប់អ្នកទេសចរ សង្ឃឹមថា ព្រឹត្តការណ៍ដែលរៀបចំដោយ Prince នឹងទទួលបានការគាំទ្រសាទរពីអ្នកទេសចរណ៍ ហើយអាជ្ញាធរមូលដ្ឋានត្រូវធ្វើការប្រមូលផ្តុំគិតគូរ ផ្តល់ការកាំទ្រព្រឹត្តិការណ៍នេះ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណ ការធ្វើចរាចរណ៍ ការស្នាក់នៅហូបចុកប្រកបដោយភាពរីករាយ និងសូមអំពាវនាវអ្នកទេសចរណ៍អ៉ឺរ៉ុបចូលរួមក្នុងព្រឹត្តការណ៍នេះដោយភាពរីករាយនាពេលខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


