កីឡា
ក្រុមបាល់ទះអង្គុយពិការកម្ពុជាចេញទៅប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅចិនព្រឹកនេះ
នៅព្រឹកថ្ងៃទី១៦ ខែតុលា ក្រុមបាល់ទះអង្គុយមានពិការភាពកម្ពុជាដែលជាក្តីសង្ឃឹមឡើងទៅកាន់វគ្គមេដាយស្ថិតក្នុងចំណោមកីឡាមានពិការភាពរបស់កម្ពុជាជាច្រើនបានចេញទៅប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន។

វិញ្ញសាបាល់ទះអង្គុយពិការផ្នែកបុរសមាន៨ប្រទេសមកពីទូទាំងតំបន់អាស៊ីដែលសុទ្ធតែខ្លាំងៗចូលរួមការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន។ ក្នុងចំណោម៨ប្រទេសនោះ ត្រូវបានបែងចែកជា២ពូលគឺពូល B មាន កម្ពុជា អ៉ីរ៉ង់ កាហ្សាក់ស្ថាន និងថៃ ខណៈពូល A មានម្ចាស់ផ្ទះ ចិន ជប៉ុន មីយ៉ាន់ម៉ា និងកូរ៉េខាងត្បូង។
ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា ដោយបើកឆាក ក្រុមកម្ពុជាត្រូវប្រកួតមួយកាហ្សាក់ស្ថាន វេលាម៉ោង៦ល្ងាចនៅកម្ពុជា។ នៅថ្ងៃទី២៤ កម្ពុជាត្រូវប្រកួតជាមួយថៃ វេលាម៉ោងប្រមាណ១១ព្រឹក ម៉ោងនៅកម្ពុជា និងថ្ងៃទី២៥ ប្រកួតជាមួយ អ៉ីរ៉ង់ វេលាម៉ោង៦ល្ងាច។
បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ១ និងលេខ២នៃពូលនីមួយៗឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីប្រជែងគ្នាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស។

កីឡាបាល់ទះអង្គុយពិការកម្ពុជាតែងតែធ្វើបានល្អក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេម ក្នុងនោះធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធ ប៉ុន្តែក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមកម្ពុជាទទួលបានត្រឹមមេដាយសំរិទ្ធប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រតិភូ និងអត្តពលិកជនមានពិការភាពកម្ពុជាចេញដំណើរទៅប្រទេសចិន នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ ដោយប្រតិភូកីឡាមួយក្រុម ចេញទៅវេលាម៉ោង៥:៣០នាទីព្រឹក និងមួយក្រុមទៀត ចេញទៅវេលាម៉ោង៧ព្រឹក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


