Connect with us

កីឡា

ប្រកួត​ទី២ ក្រុមបាល់បោះរទេះនារីកម្ពុជាចាញ់ជប៉ុនដោយពិន្ទុដាច់ឆ្ងាយ

បានផុស

នៅ

ក្រុម​បាល់បោះ​រទេះ​ពិការ​នារី​កម្ពុជា​បាន​ចាញ់​ក្រុម​បាល់បោះ​រទេះ​ពិការ​នារី​ជប៉ុន​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ​មែន​ទែន ១៨-៨៨ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ លើក​ទី​២ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី ប៉ារ៉ាហ្គេម លើក​ទី​៤ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​លើក​ទី​២​នេះ ក្រុម​កម្ពុជា​ពិត​ជា​ពិបាក​រក​ពិន្ទុ​ខ្លាំង​មែន​ទែន​ដោយ​ជប៉ុន​រារាំង​បាន​យ៉ាង​ល្អ។ ការ​ប្រកួត​ទាំង​៤ហ្គេម ក្រុម​បាល់បោះនារី​កម្ពុជា​រក​បាន​តែ​១៨​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុម​នារី​ជប៉ុន​រក​បាន​៨៨​ពិន្ទុ​ដើម្បី​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង។

ឆ្លង​កាត់​២​ប្រកួត ក្រុម​នារី​កម្ពុជា​មាន​៣​ពិន្ទុ ដោយ​ឈ្នះ​ឡាវទទួល​បាន​​២​ពិន្ទុ និង​ចាញ់​ជប៉ុនទទួល​បាន​១​ពិន្ទុ។

ក្រុម​បាល់បោះ​រទេះ​នារីកម្ពុជា​ត្រូវ​​មាន​ការ​ប្រកួត​​៣​លើក​ទៀត​គឺ ប៉ះ​ម្ចាស់​ផ្ទះ​ចិន នៅ​ថ្ងៃ​ទី​២១ ខែ​តុលា, ប៉ះ​អ៉ឺរ៉ង់ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា និង​ចុង​ក្រោយ​ត្រូវ​ជួប​ថៃ នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣។

សូម​បញ្ជាក់ថា វិញ្ញាសា​បាល់បោះ​រទេះ​នារី​នេះ​មាន​៦​ប្រទេស​ចូល​រួម​ប្រកួត​គឺ កម្ពុជា ចិន ជប៉ុន អ៉ឺរ៉ង់ ថៃ និង ឡាវ។ បន្ទាប់​ពី​ចប់​វិល​ជុំ​សន្សំ​ពិន្ទុ ក្រុម​លេខ​១ និង​លេខ​២ ត្រូវ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើមមេដាយ​មាស ខណៈ​ក្រុម​លេខ​៣ និង​លេខ​៤ ត្រូវ​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ ហើយ​​ក្រុម​លេខ​៥ និង​លេខ​៦ ត្រូវ​ប្រកួត​ណ្តើមចំណាត់​ថ្នាក់​លេខ​៥៕

កម្មវិធី​ប្រកួត​របស់​កម្ពុជា

  • កម្ពុជា vs ចិន ថ្ងៃ​ទី​២១ តុលា
  • កម្ពុជា vs អ៉ីរ៉ង់ ថ្ងៃ​ទី​២៤ តុលា
  • កម្ពុជា vs ថៃ ថ្ងៃ​ទី​២៥ តុលា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៧ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម