Connect with us

កីឡា

អបអរសាទរ! មុននេះ ក្រុមបាល់បោះពិការនារីកម្ពុជា ឈ្នះ ឡាវ ៦៥-៣៥  ក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម

បានផុស

នៅ

ក្រុម​កីឡាការិនី​បាល់បោះ​ពិការ​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​នារី​ជម្រើស​ជាតិ​ឡាវ ដោយ​លទ្ធផល ៦៥-៣៥  ក្នុង​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ប៉ារ៉ាហ្គេម លើក​ទី​៤ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិញ្ញាសា​បាល់បោះ​នារី​ពិការ​នេះ​មាន៦​ប្រទេស​ចូល​រួម​ប្រកួត​គឺ​ កម្ពុជា ចិន អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ ការ​ប្រកួត​វគ្គវិលជុំ​សន្សំ​ពិន្ទុ​នេះ ក្រុម​នារី​កម្ពុជា​ត្រូវ​​បន្ត​ប្រកួត​ជា​មួយក្រុម​នារី​ជប៉ុន នៅ​ថ្ងៃ​ទី​២០ ខែ​តុលា និង​ប៉ះ​ម្ចាស់​ផ្ទះ​ចិន​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា។

ហ្គេមទី១ កម្ពុជា ឈ្នះ​ ឡាវ ដោយ​ពិន្ទុ ១៧-៦, ហ្គេមទី២ ឈ្នះ​ដោយ​ពិន្ទុ ១៧-៥, ហ្គេម​ទី​៣ ឈ្នះ​ដោយ​ពិន្ទុ ១៦-១៤ និង​ ហ្គេម​ទី​៤ ឈ្នះ​ដោយពិន្ទុ ១៥-១០ ដូច្នេះ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុសរុប ៦៥-៣៥។

បន្ទាប់​ពី​ចប់វគ្គ​សន្សំ​ពិន្ទុ ក្រុម​ឈរ​លេខ១ និង​លេខ​២ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​មេដាយ​មា ខណៈ​ក្រុម​ឈរ​លេខ​៣ និង​លេខ​៤​ត្រូវ​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ ខណៈ​ក្រុម​ឈរ​លេខ​៥ និង​លេខ​៥ ត្រូវ​ប្រកួត​គ្នា​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​៥៕

សមាជិក​ក្រុម​កីឡាការិនី​ពិការបាល់បោះ​កម្ពុជា​មាន កីឡាការិនី ហ៊ូ ចន្ធី, ឡា សាវរីយ៍, សឿម ដា, អាន ស្រីណែន (ប្រធាន​ក្រុម), សាន រដ្ឋា, ដួង ច័ន្ទរក្សា, ឯក ស្រីមុំ, ភួង ភួស, សៀង សុខច័នុ្ទ, ម៉ៅ អែត, តៅ ចាន់ដា និង តុន តុម។ លោក ម៉ៅ សុជា ជា​គ្រូ​បង្វឹក និងលោក ម៊ុយ សឿ គ្រូជំនួយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ វិនាទី មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

ព័ត៌មានអន្ដរជាតិ២ នាទី មុន

ប្រជាជននៅ ឥណ្ឌូណេស៊ី-ម៉ាឡេស៊ី ពហិការមិនចូលហាង McDonald’s និង Starbucks

ព័ត៌មានជាតិ១៥ នាទី មុន

លោកស្រី ឱ វណ្ណឌីន ជំរុញឱ្យគ្រប់មណ្ឌលសុខភាពត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល និងថែទាំអ្នកជំងឺ

ព័ត៌មានជាតិ១៨ នាទី មុន

នាយករដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ចេញគោលនយោបាយ គឺដើម្បីផលប្រយោជន៍ពលរដ្ឋ មិនមែនសម្រាប់ធ្វើយានអវកាសទេ

ជីវិតកម្សាន្ដ៣៦ នាទី មុន

“Queen of Tears” ជាប់ចំណាត់ថ្នាក់កំពូលទាំង ៣ របស់ Netflix ជាស៊េរីមានអ្នកទស្សនាច្រើនជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម