កីឡា
ម៉ោង២ថ្ងៃនេះ ក្រុមបាល់បោះរទេះនារីកម្ពុជាប៉ះក្រុមខ្លាំងម្ចាស់ផ្ទះចិន
ក្រុមបាល់បោះរទេះពិការនារីកម្ពុជានឹងប្រកួតជាមួយម្ចាស់ផ្ទះចិនដែលជាក្រុមខ្លាំងវេលាម៉ោង៣រសៀល ថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំ២០២៣ នៅប្រទេសចិន។

នេះជាការប្រកួតសន្សំពិន្ទុលើកទី៣ដូចគ្នាសម្រាប់ក្រុមទាំងពីរដើម្បីប្រជែងរកចំណាត់ថ្នាក់ល្អក្នុងពូលដើម្បីឱកាសប្រកួតដណ្តើមមេដាយ។

បើកឆាក ក្រុមកម្ពុជាបានយកឈ្នះឡាវដោយលទ្ធផល ៦៥-៣៥ កាលពីថ្ងៃទី១៩ ខែតុលា និងការប្រកួតលើកទី២ បានចាញ់ក្រុមខ្លាំងជប៉ុនដោយពិន្ទុដាច់ឆ្ងាយមែនទែន ១៨-៨៨ កាលពីថ្ងៃទី២០ ខែតុលា។
ចំពោះក្រុមម្ចាស់ផ្ទះចិន ប្រកួតលើកទី១បានឈ្នះ ថៃ ដោយលទ្ធផល ៧២-២៣ និងប្រកួតលើកទី២ឈ្នះ ឡាវ ដោយលទ្ធផល ៨០-៣៨។ ដូច្នេះចិនបានឈ្នះ២ប្រកួតជាប់គ្នា។
សូមបញ្ជាក់ថា វិញ្ញាសាបាល់បោះរទេះនារីនេះមាន៦ប្រទេសចូលរួមប្រកួតគឺ កម្ពុជា ចិន ជប៉ុន អ៉ឺរ៉ង់ ថៃ និង ឡាវ។ បន្ទាប់ពីចប់វិលជុំសន្សំពិន្ទុ ក្រុមលេខ១ និងលេខ២ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវប្រកួតដណ្តើមមេដាយសំរិទ្ធ ហើយក្រុមលេខ៥ និងលេខ៦ ត្រូវប្រកួតណ្តើមចំណាត់ថ្នាក់លេខ៥។

គិតត្រឹម២ប្រកួតដូចគ្នា ចិន និង ជប៉ុន ឈរលេខ១ និងលេខ២ បន្ទាប់ពីឈ្នះ២ប្រកួតដូចគ្នា ខណៈ ថៃលេខ៣ និងកម្ពុជាឈរលេខ៤ ក្រោយឈ្នះ១ និងចាញ់១ដូចគ្នា ហើយអ៉ីរ៉ង់ និងឡាវចាញ់ទាំងពីរ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


