កីឡា
អបអរសាទរ! មុននេះ ក្រុមបាល់បោះពិការនារីកម្ពុជា ឈ្នះ ឡាវ ៦៥-៣៥ ក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម
ក្រុមកីឡាការិនីបាល់បោះពិការជម្រើសជាតិកម្ពុជា បានប្រកួតឈ្នះក្រុមនារីជម្រើសជាតិឡាវ ដោយលទ្ធផល ៦៥-៣៥ ក្នុងវគ្គវិលជុំសន្សំពិន្ទុ នៅព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅប្រទេសចិន។

វិញ្ញាសាបាល់បោះនារីពិការនេះមាន៦ប្រទេសចូលរួមប្រកួតគឺ កម្ពុជា ចិន អ៉ីរ៉ង់ ជប៉ុន ឡាវ និងថៃ។ ការប្រកួតវគ្គវិលជុំសន្សំពិន្ទុនេះ ក្រុមនារីកម្ពុជាត្រូវបន្តប្រកួតជាមួយក្រុមនារីជប៉ុន នៅថ្ងៃទី២០ ខែតុលា និងប៉ះម្ចាស់ផ្ទះចិននៅថ្ងៃទី២១ ខែតុលា។
ហ្គេមទី១ កម្ពុជា ឈ្នះ ឡាវ ដោយពិន្ទុ ១៧-៦, ហ្គេមទី២ ឈ្នះដោយពិន្ទុ ១៧-៥, ហ្គេមទី៣ ឈ្នះដោយពិន្ទុ ១៦-១៤ និង ហ្គេមទី៤ ឈ្នះដោយពិន្ទុ ១៥-១០ ដូច្នេះកម្ពុជាទទួលបានជ័យជម្នះដោយពិន្ទុសរុប ៦៥-៣៥។

បន្ទាប់ពីចប់វគ្គសន្សំពិន្ទុ ក្រុមឈរលេខ១ និងលេខ២ ត្រូវប្រកួតគ្នាដណ្តើមមេដាយមា ខណៈក្រុមឈរលេខ៣ និងលេខ៤ត្រូវប្រកួតដណ្តើមមេដាយសំរិទ្ធ ខណៈក្រុមឈរលេខ៥ និងលេខ៥ ត្រូវប្រកួតគ្នាដណ្តើមចំណាត់ថ្នាក់លេខ៥៕
សមាជិកក្រុមកីឡាការិនីពិការបាល់បោះកម្ពុជាមាន កីឡាការិនី ហ៊ូ ចន្ធី, ឡា សាវរីយ៍, សឿម ដា, អាន ស្រីណែន (ប្រធានក្រុម), សាន រដ្ឋា, ដួង ច័ន្ទរក្សា, ឯក ស្រីមុំ, ភួង ភួស, សៀង សុខច័នុ្ទ, ម៉ៅ អែត, តៅ ចាន់ដា និង តុន តុម។ លោក ម៉ៅ សុជា ជាគ្រូបង្វឹក និងលោក ម៊ុយ សឿ គ្រូជំនួយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


