Connect with us

កីឡា

ក្រុមបាល់ទះអង្គុយពិការកម្ពុជាចេញទៅប្រកួតអាស៊ីប៉ារ៉ាហ្គេមនៅចិនព្រឹកនេះ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​តុលា ក្រុមបាល់ទះអង្គុយមានពិការភាព​កម្ពុជា​ដែល​ជា​ក្តី​សង្ឃឹម​ឡើង​ទៅ​កាន់​វគ្គ​មេដាយ​​ស្ថិត​ក្នុង​ចំណោម​កីឡា​មាន​ពិការ​ភាព​របស់​កម្ពុជា​ជា​ច្រើន​បាន​ចេញ​​ទៅ​ប្រកួត​កីឡា​អាស៊ី​ប៉ារ៉ាហ្គេម លើក​​ទី​៤ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣)​ នៅ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិញ្ញសា​បាល់ទះ​អង្គុយ​ពិការ​ផ្នែក​បុរស​មាន​​៨​ប្រទេស​មក​ពី​ទូទាំង​តំបន់​អាស៊ី​ដែល​សុទ្ធ​តែ​ខ្លាំង​ៗ​ចូល​រួម​ការ​ប្រកួត​កីឡា​អាស៊ី​ប៉ារ៉ាហ្គេម លើក​ទី​៤ នៅ​ប្រទេស​ចិន​។ ក្នុង​ចំណោម​៨​ប្រទេស​នោះ ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​គឺ​ពូល B មាន​ កម្ពុជា អ៉ីរ៉ង់ កាហ្សាក់ស្ថាន និង​ថៃ ខណៈ​ពូល A មាន​ម្ចាស់​ផ្ទះ ​ចិន ជប៉ុន មីយ៉ាន់ម៉ា និង​កូរ៉េ​ខាង​ត្បូង។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​នឹង​​ចាប់​ផ្តើម​​នៅ​​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​បើក​ឆាក ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​មួយ​កាហ្សាក់ស្ថាន វេលា​ម៉ោង៦​ល្ងាច​នៅ​កម្ពុជា។ នៅ​ថ្ងៃ​ទី​២៤ កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយ​ថៃ វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ម៉ោង​នៅ​កម្ពុជា និង​ថ្ងៃ​ទី​២៥ ប្រកួត​ជា​មួយ អ៉ីរ៉ង់ វេលា​ម៉ោង​៦​ល្ងាច។

បន្ទាប់​ពី​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​លេខ១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ប្រជែង​គ្នា​ឡើងទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស។

កីឡា​បាល់ទះ​អង្គុយពិការ​កម្ពុជា​តែង​តែ​ធ្វើ​បាន​​ល្អ​ក្នុង​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម ក្នុង​នោះ​ធ្លាប់​ឈ្នះ​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ ប៉ុន្តែ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ ក្រុម​កម្ពុជា​ទទួល​បានត្រឹម​​មេដាយ​សំរិទ្ធ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ប្រតិភូ និង​អត្តពលិក​ជន​មាន​ពិការភាព​កម្ពុជា​ចេញ​ដំណើរ​​ទៅ​ប្រទេស​ចិន​​​ នៅ​​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​តុលា​នេះ ដោយ​ប្រតិភូ​កីឡា​មួយក្រុម​​ ចេញ​ទៅ​វេលា​ម៉ោង​៥:៣០​នាទី​ព្រឹក និង​​មួយ​ក្រុម​ទៀត​ ចេញ​ទៅ​​វេលា​ម៉ោង​​៧​ព្រឹក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម