ព័ត៌មានជាតិ
មេដឹកនាំកម្ពុជា៖ កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាអនុវត្តសកម្មភាពធំៗចំនួន៨ ជាមួយចិន
នៅចំពោះមុខ លោក ស៊ី ជីន ពីង ប្រធានាធិបតីចិន និងបណ្ដាប្រមុខរដ្ឋ/រដ្ឋាភិបាលចំនួន ២៣រូប ប្រទេសជាង ១៤០ និងអង្គការប្រមាណ៣០ ដែលចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ពីគោលជំហររបស់កម្ពុជាថា កម្ពុជាគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន ៨ ដែលប្រធានាធិបតីចិន បានលើកឡើងក្នុងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានកម្រាស់៤ទំព័រដែលចេញដោយក្រសួងការបរទេសនាល្ងាចថ្ងៃទី១៩ ខែតុលា។

សេចក្ដីប្រកាសព័ត៌មាននៅទំព័រទី១បានសរសេរថា “សម្ដេចធិបតី បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន ៨ ដែលប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នង សុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកា”។
បើតាមសេចក្ដីប្រកាសព័ត៌មាន សកម្មភាពធំៗចំនួន៨ ដែលមេដឹកនាំកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងត្រៀមខ្លួនអនុវត្តន៍ជាមួយមហាអំណាចចិនរួមមាន៖ ទី១/ការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់ និងផ្លូវ។ ទី២/ការគាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ។ ទី៣/ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ ទី៤/ការជំរុញការអភិវឌ្ឍបៃតង។ ទី៥/ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទី៦/ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ទី៧/ការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និងទី៨/ការពង្រឹងការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលបានសរសេរអះអាងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងកម្ពុជា ក្នុងនោះរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្ដូរប្រជាជន និង ប្រជាជន៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


