Connect with us

ជីវិតកម្សាន្ដ

រូប Taylor Swift មួយសន្លឹក ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

បានផុស

នៅ

អ្នកគាំទ្រកំពូលតារាចម្រៀងអាមេរិក Taylor Swift នាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញនាងមានសុដន់ធំក្នុងរូបមួយដែលកំពុងល្បីកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគេនាំគ្នានិយាយថា “ Ai កំពុងប្រើមុខរបស់នាងដាក់លើខ្លួនតារាសម្ដែងម្នាក់ ប៉ុន្តែសមណាស់” ចំណែកអ្នកខ្លះទៀតនិយាយបែបលេងសើចថា “កន្លងមក លាក់ទុកសុដន់នៅណា?” ។

អ្នកគាំទ្រហាក់បីដូចជាស្គាល់ពី Taylor ច្បាស់ណាស់ គ្រាន់តែមើលបន្តិចក៏ដឹងថាមិនមែននាងដែរ ទោះអ្នកកាត់តមានទឹកដៃល្អក៏ដោយ ។

តាមពិតវាជារូបកាត់តជាមួយតារាសម្ដែងអាមេរិក Kate Upton មែន ហើយខាងក្រោមនេះជារូបពិតទាំងពីរ ។

ដោយឡែក Taylor ទើបបានផ្សាយភាពយន្ដការប្រគំតន្ត្រីរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី១៣ ខែតុលា ទេ ប៉ុន្តែរកចំណូលបានដល់ទៅ ១២៣ លានដុល្លារឯណោះ ។ ដូច្នេះនាងបានបង្ហោះសារអរគុណអ្នកគាំទ្ររាប់លាននាក់តាមគណនី Instagram ទៀតផង ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ អង្គរក្ស Taylor Swift ហោះទៅអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម