ជីវិតកម្សាន្ដ
អង្គរក្ស Taylor Swift ហោះទៅអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់
អង្គរក្សកំពូលតារាចម្រៀងអាមេរិក Taylor Swift បានហោះត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញ ដើម្បីប្រយុទ្ធនឹងក្រុមហាម៉ាស់ ។

លោកមាន Facebook ឈ្មោះ Talmor Morgan ហើយកាលពីថ្ងៃទី១៥ ខែតុលា គាត់បានបង្ហោះរូបភ្ជាប់ជាមួយសារដ៏វែងអន្លាយថា “ខ្ញុំនៅខាងអ៊ីស្រាអែល ខ្ញុំនៅខាងមនុស្សជាតិ ។ ភាគីម្ខាងការពារទារក កុមារ និងមនុស្សចាស់ ឯភាគីម្ខាងទៀតកំពុងប្រើពួកគេជាខែល! ការហៅពួកគេជាសត្វ គឺជាការមាក់ងាយសត្វ ប៉ុន្តែពិតណាស់ ពួកនោះមិនមែនជាមនុស្សទេ! ពួកគេសម្លាប់មនុស្សជាគ្រួសារទាំងនៅលើគ្រែ សូម្បីតែសត្វចិញ្ចឹមក៏មិនទុកដែរ! ថែមទាំងដុតផ្ទះគេចោលទៀតផង! ។

សារនោះបានឲ្យដឹងទៀតថា “សាកស្រមៃមើលថារឿងនេះកើតឡើងក្នុងតំបន់អ្នករស់នៅ លើអ្នកជិតខាងអ្នក ឬគ្រួសារណាមួយដែលអ្នកស្គាល់ តើវាឈឺចាប់ប៉ុនណា? ខ្ញុំមានជីវិតល្អប្រសើរនៅអាមេរិក មានការងារល្អដែលខ្ញុំស្រលាញ់ មិត្តល្អដែលខ្ញុំអាចហៅថាគ្រួសារបាន និងផ្ទះដ៏កក់ក្ដៅ ដូច្នេះខ្ញុំចាំបាច់អីមកអ៊ីស្រាអែល ប៉ុន្តែនោះគឺដោយសារតែខ្ញុំមិនអាចឈរមើលគ្រួសារត្រូវគេសម្លាប់ និងដុតផ្ទះចោលនោះទេ!” ។
ជាចុងក្រោយសារនោះបន្ថែមថា “ខ្ញុំមិនបានកាន់ជើងខាងអ៊ីស្រាអែលទេ ខ្ញុំនៅខាងមនុស្សជាតិ កុំនៅខាងប្រវត្តិសាស្ត្រទាំងខុស! អ្នកគួរនៅខាងអ៊ីស្រាអែល នៅខាងមនុស្សជាតិ ហើយគាំទ្រអ៊ីស្រាអែល” ៕

ប្រែសម្រួល៖ វារី
ចុចអាន៖ អ៊ីស្រាអែល មិនបញ្ចប់សង្គ្រាមដាច់ខាត លុះត្រាកម្ចាត់អស់ ក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


