ព័ត៌មានជាតិ
លោក ហ្សង់ ហ្វ្រង់ស័រ៖ គ្រប់មេដឹកនាំកំពូល តែងសួរនាំពីសុខទុក្ខសម្តេចតេជោ ហ៊ុន សែន
លោក តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្រប់មេដឹកនាំកំពូលនៅក្នុងតំបន់អាស៊ី មិនដែលភ្លេចឡើយចំពោះការសួរនាំពីសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងបែបនេះរបស់លោក តាន់ ហ្សង់ ហ្វ្រង់ស័រ ក្រោយពេលដែលលោកបានអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួមជំនួបកំពូលជាអន្តរជាតិជាមួយមេដឹកនាំកំពូល កន្លងមក។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បានសរសេរថា «មានពេលបន្តិចមុនចូលប្រជុំ សូមលាតត្រដាងការពិតមួយ ក្រោយពីអមដំណើរអស់រយៈពេល២ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជំនួបកំពូលទ្វេភាគី ឬពហុភាគីជាច្រើននៅក្នុងតំបន់អាស៊ី»។
ក្នុងន័យនេះ លោក តាន់ ហ្សង់ ហ្វ្រង់ស័រ បានរៀបរាប់ដូច្នេះថា៖ «គ្រប់មេដឹកនាំកំពូល (ចិន ជប៉ុន កូរ៉េខាងត្បូង បណ្តាសមាជិកអាស៊ាន…) មិនដែលភ្លេចឡើយ ក្នុងការសួរនាំពីសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន។ ជាការកត់សម្គាល់របស់លោកផ្ទាល់ ពាក្យសំដីសួរនាំពីអតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំបរទេសទាំងនេះ សុទ្ធតែបង្កប់ ឬក៏ជួនកាលស្តែងឱ្យឃើញជាក់ស្តែងតែម្តងនូវការគោរព ការនឹករឭក និងការកោតស្ញប់ស្ញែង ដូចពាក្យលោកថា «ចេះដប់មិនស្មើប្រសប់មួយ»។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានអះអាងថា ទាំងនេះ ឆ្លុះបញ្ចំងឱ្យឃើញនូវការពិតមួយទៀត នោះ គឺលក្ខណៈសម្បត្តិជា «រដ្ឋបុរស» ប្រកែកមិនបានរបស់សម្តេចតេជោ ដែលថ្នាក់ដឹកនាំតំបន់អាស៊ី ទទួលស្គាល់ជាឯកច្ឆ័ន។
ផ្ទុយទៅវិញ លោក បានសង្កត់ធ្ងន់ថា ទាំងនេះ ក៏ជាសម្ពាធមួយដែរមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងន័យនេះ លោក តាន់ ហ្សង់ ហ្វ្រង់ស័រ ចង់សំដៅដល់សម្ពាធនៃទំនួលខុសត្រូវចំពោះមុខមាត់ជាតិកម្ពុជានៅលើឆាកតំបន់ សម្ពាធនៃការបន្តតំណែង និងសម្ពាធនៃវប្បធម៌លទ្ធផល ពោល គឺការដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ត្រូវតែនាំមកនូវលទ្ធផលវិជ្ជមានសម្រាប់ជាតិខេមរា និងសម្រាប់តំបន់ ជាពិសេស សម្រាប់អង្គការតំបន់អាស៊ាន៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


