Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ អ៊ីស្រាអែល ៨០ ភាគរយបន្ទោសខែលការពាររបស់លោក Netanyahu ដែលឲ្យក្រុមហាម៉ាស់វាយចូលបាន

បានផុស

នៅ

ពលរដ្ឋអ៊ីស្រាអែលជិត ៨០ ភាគរយបានដាក់ការស្ដីបន្ទោសទៅដល់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចំពោះការបរាជ័យក្នុងការទប់ស្កាត់ព្រឹត្តិការណ៍វាយប្រហារដ៏ឃោរឃៅពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងវិទ្យាស្ថាន Lazar និងចេញផ្សាយដោយកាសែត Maariv របស់អ៊ីស្រាអែលបានឲ្យដឹងថា មានតែពលរដ្ឋ ៨ ភាគរយប៉ុណ្ណោះនៃអ្នកស្ទង់មតិ ដែលមិនបានចោទប្រកាន់លោក Netanyahu ចំពោះការទទួលខុសត្រូវក្នុងការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាស្ទ្រីប

ទន្ទឹមនោះ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ៦៥ ភាគរយនៃប្រជាជនអ៊ីស្រាអែល គឺគាំទ្រការវាយលុកតាមដីគោកប្រឆាំងនឹងតំបន់ហ្គហ្សាស្ទ្រីប ខណៈដែល ២១ ភាគរយប្រឆាំងនឹងប្រតិបត្តិការមួយនេះ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៤ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ប្រមាណ ១២,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះ ជាមួយក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម