ព័ត៌មានជាតិ
អាជ្ញាធរស្វាយរៀង នឹងចាត់វិធានការមេខ្យល់-ឆបោក ប្រាក់ពលរដ្ឋដោយធានាឱ្យចូលធ្វើការតាមរោងចក្រ
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបើកកិច្ចប្រជុំក្រុមការងារ ដើម្បីចុះអង្កេត និងចាត់វិធានការចំពោះមេខ្យល់-ឆបោក ប្រាក់ប្រជាពលរដ្ឋជាច្រើននាក់ ដើម្បីជាថ្នូរនឹងការធានារត់ការចូលធ្វើការតាមរោងចក្រក្នុងខេត្តស្វាយរៀង។ កិច្ចប្រជុំនេះធ្វើនៅថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្ត។

លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តបានឲ្យដឹងថា ដើម្បីឲ្យកិច្ចការទាំងអស់នេះទទួលបានលទ្ធផលផ្លែផ្កានោះ មន្ទីរការងារ ស្នើសុំបង្កើតឲ្យមានវេទិកាឯកជន និងរដ្ឋក្នុង១ត្រីមាសម្តង ដោយអញ្ជើញមន្ទីរដែលមានការពាក់ព័ន្ធទាំងអស់លើកពីផលលំបាកទាំងនិយោជិក និងនិយោជក់ ដើម្បីរកដំណោះស្រាយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនីមួយៗទូទាំងខេត្តស្វាយរៀង។ ក្រៅពីកិច្ចការខាងលើនេះ យើងត្រូវបង្កើតកម្មវិធីធ្វើទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីបានបទពិសោធយកមកអនុវត្តនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស និងបណ្តារោងចក្រក្នុងខេត្ត។

លោក ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមជាមន្ត្រីបម្រេីប្រជាពលរដ្ឋ ត្រូវធ្វេីយ៉ាងណាដេីម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត ប្រជាពលរដ្ឋជឿជាក់លេីមន្ត្រីគ្រប់លំដាប់ថ្នាក់ ជាពិសេសពលរដ្ឋដែលកំពុងធ្វេីការងារ ប្រកបមុខរបរ ជាកម្មករ កម្មការិនីរោងចក្រ ដែលស្ថិតក្នុងខេត្តស្វាយរៀង។ លោកបន្តថា ទាំងអភិបាលខេត្តចាស់ និងអភិបាលខេត្តថ្មី បានយកចិត្តទុកដាក់ខ្ពស់ក្នុងការមេីលទៅលេីសកម្មភាពរបស់កម្មករ កម្មការិនីដែលបានប្រកបកិច្ចការជាប្រចាំ។

លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា គ្រប់តំបន់រោងចក្រទាំងអស់ក្នុងខេត្តស្វាយរៀង ពេលជ្រេីសរេីសបុគ្គលិក កម្មករ កម្មការិនីរោងចក្រ ត្រូវផ្តល់ដំណឹងដល់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត ដេីម្បីបានដឹងពីចំនួនជាក់ស្តែង នៃការជ្រេីសរេីស។ ជាមួយគ្នានេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត និងមន្ត្រីដែលពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់អាជ្ញាធរស្រុក នាពេលកន្លងមកបានខិតខំប្រឹងប្រែងធ្វេីយ៉ាងណាដេីម្បីឱ្យកម្មករ កម្មការិនីទទួលបានទំនុបចិត្តខ្ពស់ និងមានភាពងាយស្រួលក្នុងការប្រកបមុខរបរការងារ៕
ដោយ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


