ជីវិតកម្សាន្ដ
ស៊ឹម ថៃណា ដកពាក្យបណ្តឹង ក្រោយបុរសជេរប្រមាថចេញមុខសុំទោសជាសាធារណៈ
ទីបំផុតបុរសស្រវឹងស្រាដែលជេរប្រមាថមកលើកិត្តិយសតារាចម្រៀងកញ្ញា ស៊ឹម ថៃណា បានចេញមុខសុំទោសជាសាធារណៈហើយ ខណៈសាមីខ្លួន ថៃណា ក៏បានយល់ព្រមដកពាក្យបណ្តឹងផងដែរ។

តារាចម្រៀង ស៊ឹម ថៃណា កាលពីថ្មីៗកន្លងទៅបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តរហូតចេញឡាយវីដេអូទាំងទឹកភ្នែកហូរបន្ទាប់ពីនាងត្រូវបានរងការដៀលប្រមាថកិត្តិយសធ្ងន់ៗពីសំណាក់បុគ្គលស្រវឹងស្រាម្នាក់នៅក្នុងហាងផឹកស៊ីមួយកន្លែងដែលនាងធ្វើការ(ច្រៀង)នៅទីនោះ។
បើតាមការរៀបរាប់របស់តារាចម្រៀងកញ្ញា ស៊ឹម ថៃណា បាននិយាយថា នាងគឺត្រូវបានបុរសស្រវឹងស្រាជេរប្រមាថកប់ៗមាត់ខណៈទង្វើនេះត្រូវបានគេចាត់ ទុកថាជាការមាក់ងាយកិត្តិយសយ៉ាងធ្ងន់ៗសម្រាប់នាងទៀតផង។ កញ្ញា ស៊ឹម ថៃណា បានបញ្ជាក់ថា“អ្នកធ្វើការពេលរាត្រីមិនមែនសុទ្ធតែសំភឹងទេ ។

ដោយឡែក បន្ទាប់រឿងរ៉ាវនេះបានរំលងផុតទៅមួយរយៈ ពេលនេះបុរសវ័យចំណាស់រូបនោះបានចេញមុខសុំទោសតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ជាសាធារណៈ និងបានសន្យាថាលែងឲ្យកើតមានរឿងបែបនេះទៀតហើយនៅថ្ងៃខាងមុខ។ ម្យ៉ាងទៀត ក៏បានផ្តាំទៅអ្នកផ្សេងទៀតពេលផឹកស៊ីស្រវឹងកុំប្រព្រឹត្តទង្វើជេរប្រមាថលើអ្នកដទៃដូចរូបគាត់ ព្រោះពេលនេះបានដឹងកំហុសហើយ។
ចំណែកតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ដែលជាជនរងគ្រោះបានបញ្ជាក់ថា «ពូដែលបានជេរប្រមាថមកលើរូបនាងខ្ញុំថ្ងៃនេះគាត់ចេញមកសុំទោសជាសាធារណៈ ហើយ ហើយខ្ញុំក៏បានដកពាក្យបណ្ដឹង និងបញ្ចប់រឿងត្រឹមតែប៉ុណ្ណេះដែរ (២៥.១០.២០២៣) សុំចប់ដោយបរិបូរណ៍។

កត់សម្គាល់ឃើញថា តារាចម្រៀងកញ្ញា ស៊ឹម ថៃណា ចូលដល់ចុងឆ្នាំ២០២៣ នេះ ហាក់មានបញ្ហា ជាប់ខ្លួនផ្ទួនៗ ទាំងការប្រមាថកិត្តិយសថ្លៃថ្នូរ និងមានអ្នកមើលងាយ និងបំពានរាងកាយរបស់នាងជាដើម៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


