ព័ត៌មានជាតិ
ឃាត់ខ្លួនមុខសញ្ញាថ្នាំញៀន៤នាក់ ជាបន្តបន្ទាប់ រួមនឹងវត្ថុតាងជាច្រើនផងដែរ
បាត់ដំបង ៖ ជនសង្ស័យចំនួន៤នាក់ ដែលសមត្ថកិច្ចបានកំណត់ថា ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកសំពៅលូន តាមប្រមាញ់ និងឈានដល់ការចាប់ខ្លួនក្នុងបទល្មើស កាន់កាប់ និង រក្សាទុកនូវសារធាតុញៀន ខុសច្បាប់ លើករណីជាក់ស្តែង រួមជាមួយនឹងវត្ថុតាងជាច្រើនមុខផងដែរ។
យោងតាមរបាយការណ៍របស់កម្លាំង នគរបាលនៃអធិការរដ្ឋានស្រុកសំពៅលូន បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ប្រហែល៩យប់ កម្លាំងសមត្ថកិច្ចបានចុះទៅកាន់ ចំណុចភូមិអូស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែង។

នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ចំនួនម្នាក់ ឈ្មោះ ហូល ហេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅនៅភូមិពពូល ឃុំអំពិលប្រាំដើម ស្រុកបវេល ដោយសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១ ថង់ ទូរសព្ទដៃចំនួន០១ គ្រឿង ប្រាក់ថៃ ចំនួន៣៤៣០ បាត (បីពាន់បួនសាមសិបបាត) ប្រាក់រៀល ចំនួន១៧៨,០០០(ដប់ប្រាំពីរម៉ឺន ប្រាំបីពាន់រៀល ) ម៉ូតូ០១ចំនួនគ្រឿងម៉ាក execter ពណ៌ខ្មៅផលិតឆ្នាំ២០១៧។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះហូល ហេង និង ដោយមានការអនុញ្ញាតពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំពៅលូនបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកបវេលនិងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបាត់ដំបង បានបន្តកិច្ចប្រតិបត្តិការ រហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់ទៀត កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ម៉ោង០១និង00នាទី នៅចំណុចភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។
នៅក្នុងនោះសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ សេង សុខា ភេទស្រី អាយុ៣៨ឆ្នាំ មានលំនៅភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ២.ឈ្មោះ ឡេង សុខាឡៃ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិបឹងធុង ឃុំបឹងប្រាំ ស្រុកបវេល និង ៣. ឈ្មោះ ឈួង ឈឿង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅឃុំខ្នាចរមាស ស្រុកបវេល វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១ ថង់ ក្រវិល ៤ គូ ខ្សែ.ក ២ ខ្សែ ខ្សែដៃ ១ ខ្សែ កងដៃ ១ កង នាឡិកា ២ គ្រឿង លុយខ្មែរចំនួន ២.១៣៥.០០០ រៀល លុយបាត ចំនួន ២៣.៧៨០ បាត និង កញ្ឆាក្រៀម ចំនួន ១ ថង់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ៣ ថង់ រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ទឹកមាស ១ គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C-0377 ទូរសព្ទដៃចំនួន ២គ្រឿង។
ក្រោយពីធ្វើការសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងហើយ ក្នុងការចាត់វិធានការ តាមនីតិវិធីច្បាប់៕
ដោយ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី