ជីវិតកម្សាន្ដ
ងិន ម៉ារ៉ាឌី ថា សង្គមជាតិរីកចម្រើនត្រូវការធនធានមនុស្សមានចំណេះ ក្នុងនោះក៏មានភេទទី៣
ម្ចាស់មកុដ Miss Universe Cambodia 2021 អ្នកនាង ងិន ម៉ារីឌី បានចេញមកបញ្ជាក់ថា សង្គមជាតិ ប្រទេសជាតិ មួយមានការរីកចម្រើន គឺពិតប្រាកដណាស់ដែលត្រូវការ និងមានធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹងសមត្ថភាព ដើម្បីជាប្រយោជន៍ទៅដល់សង្គមទាំងមូល។

ជាមួយគ្នានេះ អ្នកនាង ងិន ម៉ារ៉ាឌី ក៏បានលើកឡើងដោយស្នើអ្នកគាំទ្រថា រាល់ការនិយាយអ្វីមួយត្រូវតែមានការគិតគូឲ្យបានច្បាស់លាស់ និងប្រយ័ត្នពាក្យសម្តី។ ងិន ម៉ារ៉ាឌី បាននិយាយថា មុននិយាយអ្វីមួយត្រូវរៀនឆែកមើលបេះដូងរបស់អ្នកសិនថាតើមានកំហឹង ឬក៏ដឹងច្បាស់លាស់ដែរទេ?ភាពថ្លៃថ្នូររបស់មនុស្សគឺកើតឡើងចេញពីការចេះក្រែងចិត្តអ្នកដទៃ។
ម៉ារ៉ាឌី សង្កត់ធ្ងន់ទៀតថា “សង្គមជាតិ ប្រទេសជាតិមួយ មានការរីកចម្រើន គឺពិតប្រាកដណាស់ដែលត្រូវការធនធានមនុស្សដែលប្រកបទៅដោយចំណេះដឹង សមត្ថភាព ដើម្បីជាប្រយោជន៍ទៅដល់សង្គម ក្នុងនោះ ក៏មាន LGBTQ ដែរក្នុងការចូលរួមចំណែកទៅតាមសកម្មភាពល្អៗជាច្រើនហេតុអ្វីបានជាមនុស្សមួយចំនួន មើលរំលងរើសអើង និងបំផ្លាញទឹកចិត្តរបស់ពួកគេ?” ។


បវរកញ្ញា២០២១ អ្នកនាង ងិន ម៉ារ៉ាឌី បន្ថែមថា រៀនបើកចិត្តឲ្យទូលាយផ្តល់សិទ្ធិសេរីភាព ឱកាស ទៅដល់ពួកគាត់ក្នុងការជ្រើសរើសធ្វើជាខ្លួនឯងThe world makes you something that you’renot bu t you know inside what you are ។

គួររម្លឹកដែរថា កាលពីកន្លងទៅអ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា២០២១ ក៏ធ្លាប់ចេញមុខអំពាវនាវដល់អ្នកគាំទ្រ និងមហាជនខ្មែរឲ្យបញ្ឈប់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


