Connect with us

ព័ត៌មានជាតិ

មន្ទីរសុខាភិបាលភ្នំពេញ នឹងពង្រាយគ្រូពេទ្យជាង ៦០ នាក់ តាមមណ្ឌលប្រឡង ត្រៀមសង្គ្រោះបេក្ខជនមានបញ្ហាសុខភាព

បានផុស

នៅ

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា មន្ទីរ នឹង​ដាក់​ពង្រាយ​ក្រុម​រថយន្ត​សង្គ្រោះ​ចំនួន ១៦ គ្រឿង និង​គ្រូពេទ្យ​ប្រមាណ ៦២ នាក់ នៅ​តាម​មណ្ឌល​ប្រឡង​បាក់ឌុប​ទាំង ៣១ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ដល់​បេក្ខជន​ពេល​មាន​បញ្ហា​សុខភាព​ស្រាលៗ កំឡុង​ពេល​ប្រឡង នា​ថ្ងៃ​ទី ០៦ និង ០៧ វិច្ឆិកា ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០៤ វិច្ឆិកា​នេះ​ថា រថយន្ត​សង្គ្រោះ​ទាំង​ ១៦ ​គ្រឿង​នោះ​ មន្ទីរ​ នឹងដាក់​ពង្រាយ​នៅ​មណ្ឌល​ប្រឡង​ចំនួន ​១៦ រួមមាន​មណ្ឌល​ប្រឡង​វិទ្យាល័យ​ឥន្ទ្រ​ទេវី មណ្ឌល​ប្រឡង វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី មណ្ឌល​ប្រឡង​វិទ្យាល័យ​បាក់​ទូក មណ្ឌល​ប្រឡង​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង មណ្ឌល​ប្រឡង​វិទ្យាល័យ​សន្ធរម៉ុក​ និង​សាលាបឋមសិក្សា​សន្ធរម៉ុក មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ មណ្ឌល​ប្រឡង សាលាបឋមសិក្សា​ចតុមុខ ​និង​អនុវិទ្យាល័យ​ចតុមុខ មណ្ឌល​ប្រឡង​វិទ្យាល័យ​ទឹកល្អក់ មណ្ឌល​ប្រឡង​វិទ្យាល័យ​សម្តេច​ហ៊ុនសែន មណ្ឌល​ប្រឡង​អនុវិទ្យាល័យ​ពោធិ៍​ចិន​តុង មណ្ឌល​ប្រឡង​វិទ្យាល័យ​ទួល​ទំពូង មណ្ឌល​ប្រឡង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ មណ្ឌល​ប្រឡង វិទ្យាល័យ​ច្បារអំពៅ មណ្ឌល​ប្រឡង​វិទ្យាល័យ​ជាស៊ីម​សាមគ្គី មណ្ឌល​ប្រឡង​វិទ្យាល័យ​ជ្រោយចង្វារ​និង​មណ្ឌល​ប្រឡង​វិទ្យាល័យ​ឫស្សី​កែវ។

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ​ក្នុងចំណោម​មណ្ឌល​ប្រឡង​ទាំង​ ៣១ ​មន្ទីរ​ នឹងដាក់​គ្រូពេទ្យ​ប្រចាំការ​ចំនួន ​២​ នាក់​ ផងដែរ​ ដើម្បី​រង់ចាំ​ជួយសង្គ្រោះ​បឋម​នៅពេល​បេក្ខជន​ប្រឡង​មាន​បញ្ហា​សុខភាព ព្រោះ​ថា​ជាធម្មតា​ពេល​ប្រឡង​បាក់​ឌុប​ម្តងៗ​ បេក្ខជន​ប្រឡង ​តែងតែ​ជួប​បញ្ហា​សុខភាព​ស្រាលៗ​មួយចំនួន​ដូចជា​ ឈឺក្បាល វិលមុខ ក្តៅខ្លួន សន្លប់​ ដោយសារ​ភ័យ​ជាដើម​។​ មាន​បេក្ខជន​ខ្លះ​ ត្រូវ​ប្រឡង​នៅ​លើ​រថយន្ត​សា​ម៉ុ​យ​ក៏​មាន​។​

​លោក​ប្រធាន​មន្ទីរ​ បាន​បន្តទៀតថា ​មន្ទីរ​ បាន​ត្រៀម​រថយន្ត​សង្គ្រោះបន្ទាន់​ប្រចាំការ​នៅ​មន្ទីរពេទ្យ​បង្អែក​ទាំង​ ៨ ​ផងដែរ ​ក្នុងករណី​មាន​បេក្ខជន​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នោះ​។​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ​ យុវជន​ និង​កីឡា​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ​ឆ្នាំនេះ ​នៅ​មណ្ឌល​ប្រឡង​ភ្នំពេញ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប ២៥ ៨៣៥​ នាក់ ក្នុង​នោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ សរុប​ចំនួន ១០៣០០​ នាក់ និង​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សរុប​ចំនួន ១៥ ៥៣៥​ នាក់​។​

​លោក​បាន​បន្ត​ថា​ ករណី​នេះ​ធ្វើ​ឲ្យ​មណ្ឌល​ប្រឡង​កើន​ឡើងដល់​ចំនួន ៣១​ មណ្ឌល​សំណេរ ​ត្រូវជា ១ ០៤២ ​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ចំនួន ១៣​ មណ្ឌល ស្មើនឹង ៤១៧​ បន្ទប់ មាន​បេក្ខជន ១០ ៣០០​ នាក់ ស្រី ៥ ៥៥៦​ នាក់​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ចំនួន ១៨ ​មណ្ឌល ស្មើនឹង ៦២៥​ បន្ទប់ មាន​បេក្ខជន ១៥ ៥៣៥​ នាក់ ស្រី ៦ ៩២៨​ នាក់​។

លោក​បាន​បន្ត​ទៀត​ថា ​ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង​ប្រឡង​ឆ្នាំមុន​ឃើញ​ថា ​មាន​ការ​កើន​ឡើង​ ខណៈ​ឆ្នាំ​មុន​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន​ ២៣៣៨៥ ​នាក់​ ចែកជា​ ៣០​ មណ្ឌល ​ត្រូវជា​ ៩៤៤​ បន្ទប់​។

គួរ​បញ្ជាក់​ថា​ ឆ្នាំនេះ​ ក្រសួង​ នឹង​រៀបចំ​ការប្រឡង​បាក់ឌុប​រយៈពេល​ ២​ ថ្ងៃ​ គឺ​ថ្ងៃទី​ ០៦​ និង​ថ្ងៃទី​ ០៧ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២៣ ​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន​ ១៣៧.៤១២​ នាក់ ​កើនឡើង​ជាង​ឆ្នាំមុន​(៩២៧៧​ នាក់​) ​ស្រី ​៧៣.២៧៨​ នាក់​ ចែក​ជា​ ២២៧​ មណ្ឌល ​ត្រូវជា​ ៥.៥៤៣​ បន្ទប់​។ ​ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ៤១.៣៧៩​ នាក់​(​ស្រី ​២៤៧៨៩​ នាក់​)​ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ​៩៦.០៣៣​ នាក់​(​ស្រី​ ៤៨.៤៨៩ នាក់​)។

ជាមួយ​គ្នា​នេះ​ដែរ​ ក្រសួង​ នឹង​កំណត់​យក​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៣​ ពេល​រសៀល​ សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល ​និង​នៅ​ថ្ងៃទី​ ២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​ សម្រាប់​ខេត្ត​ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម