បច្ចេកវិទ្យា
គន្លឹះខ្លះៗ សម្រួលដល់ភ្នែកអ្នកចំណាយពេលអាន ឬវាយអត្ថបទលើកម្មវិធី Microsoft Word ច្រើន
Microsoft Word ត្រូវបានគេប្រើជាទូទៅ សម្រាប់វាយអត្ថបទលើកិច្ចការជាច្រើន ដែលទូទៅ អ្នកមានតម្រូវការ ប្រើកម្មវិធីនេះជាប្រចាំ ច្រើនតែអាជីពជាអ្នកនិពន្ធ អ្នកសារព័ត៌មាន អ្នកសរសេរផែនការ និងការងារមួយចំនួនទៀត និងសូម្បីតែសិស្សនិស្សិត ក៏មានតម្រូវការប្រើកម្មវិធីមួយនេះផងដែរ។
អ្វីដែលអាចកត់ចំណាំបាន រាល់ពេលដែលចំណាយពេលអាន ឬធ្វើការលើកម្មវិធីនេះ រយៈពេលយូរ ចំណាំងប្លាត ពីផ្ទៃពណ៌សរបស់កម្មវិធីនេះ នឹងរំខានដល់ការមើលរបស់ចក្ខុ ធ្វើឱ្យយើងស្រវាំងភ្នែកពេញមួយថ្ងៃ និងងាយខូច ភ្នែកទៀតផង បើសិនជាក្នុងរយៈពេលយូរ។
ដូចនេះ ដើម្បីសម្រួលដល់ការអាន និងធ្វើកិច្ចការលើកម្មវិធីនេះ អាចអនុវត្តតាមវីដេអូខាងក្រោមនេះ៖
– បើកកម្មវិធី Microsoft Word -> Design -> Page Color
ជំហានដំបូង ចូលទៅកាន់កម្មវិធី Microsoft Word បន្ទាប់មកមើលផ្នែកខាងលើឆ្វេងដៃ ស្វែងរកពាក្យ Design និងចុចលើពាក្យនោះ។ បន្ទាប់មកទៀត ងាកមកមើលខាងស្តាំផ្នែកខាងលើវិញ ស្វែងរកពាក្យ Page Color និងជ្រើសរើសពណ៌ ដែលលោកអ្នកយល់ថា ងាយស្រួលដល់ការមើល។
គួរបញ្ជាក់ដែរថា បើសិនជាត្រូវការព្រីនឯកសារ ក្រដាសដែលចេញមក នឹងមិនប្តូរពណ៌តាមនោះទេ ដោយគ្រាន់តែស្វែងរក File -> Options -> ចុចចូល Display -> Printing Options > ដាក់គ្រីសនៅលើ Print Background Colors and Images និងចុចពាក្យ OK ជាការស្រេច។ មធ្យោបាយងាយស្រួលមួយទៀត គឺគ្រាន់តែប្តូរផ្ទៃក្នុងកម្មវិធី Word ទៅជាធម្មតាវិញ រួចសឹមព្រីន៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


