ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលលុកលុយកាន់តែជ្រៅទៅក្នុងទីក្រុងហ្គាហ្សា
នៅក្នុងការប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាស អ៊ីស្រាអែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើន ក្នុងទីក្រុងហ្គាហ្សា នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ខណៈយោធាបានចូលលុកលុយកាន់តែជ្រៅទៅក្នុងទីក្រុងនេះ ដែលជំរុញឱ្យចំនួនជនស៊ីវិលរត់ភៀសខ្លួនកើនឡើងរាប់សែននាក់។

អ៊ីស្រាអែលបានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាសថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ប៉ុន្តែក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបដិសេធ ដោយនិយាយថាអ៊ីស្រាអែលកំពុងបង្កើតលេសដើម្បីវាយប្រហារហ្គាហ្សាឱ្យខ្ទេចប៉ុណ្ណោះ។

ការកើនឡើងនៃចំនួនប្រជាជនបាននិងកំពុងរស់នៅក្នុង និងជុំវិញមន្ទីរពេទ្យ Shifa ដែលជាកន្លែងដ៏ធំបំផុតរបស់ហ្គាហ្សា និងធ្លាប់ជាកន្លែងសុវត្ថិភាពរបស់ពួកគេ ឬជម្រករបស់អង្គការសហប្រជាជាតិនៅភាគខាងជើង ត្រូវបានវាយប្រហារម្តងហើយម្តងទៀត ស្របពេលនេះទាហានអ៊ីស្រាអែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីមន្ទីរពេទ្យនេះ។

នៅព្រឹកថ្ងៃសុក្រ អ៊ីស្រាអែលបានវាយលុកទីធ្លា Shifa និងផ្នែកសម្ភព។ នេះបើយោងតាមប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស។
បណ្តាញទូរទស្សន៍ Al Jazeera បានរាយការណ៍ថា ការវាយប្រហារត្រូវបានធ្វើឡើងនៅជិតមន្ទីរពេទ្យចំនួន ៣ ប៉ុន្តែមិនបានផ្តល់តួលេខអ្នកស្លាប់នោះទេ។ ក្រោយមកក្រសួងសុខាភិបាលនៅតំបន់ Hamas-run Gaza បានឱ្យដឹងថា មនុស្សម្នាក់ត្រូវបានសម្លាប់នៅមន្ទីរពេទ្យ Shifa និងជាច្រើននាក់ទៀតបានរងរបួស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ លោក Netanyahu ចេញមុខបកស្រាយ រឿងដែលថា អ៊ីស្រាអែល ចង់គ្រប់គ្រងតំបន់ហ្គាហ្សា
ចុចអាន៖ ប្រេស៊ីល និងអ៊ីស្រាអែល តឹងសរសៃ ក ដាក់គ្នា រឿងក្រុមហេសបូឡា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


