ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល និងអ៊ីស្រាអែល តឹងសរសៃ ក ដាក់គ្នា រឿងក្រុមហេសបូឡា
បន្ទាប់ពីក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា បានបើកការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើអង្គភាពថ្មើរជើងរបស់ប្រទេសអ៊ីស្រាអែលនៅក្នុងទីក្រុង Shomera កាលពីថ្ងៃព្រហស្បតិ៍ ប្រេស៊ីលបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសក្រុមសកម្មប្រយុទ្ធនិយមនេះ ប៉ុន្តែបែរជាត្រូវតឹងសរសៃកជាមួយអ៊ីស្រាអែលទៅវិញ។

អាជ្ញាធរប្រេស៊ីលបានព្រមានប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហេសបូឡា ដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Flavio Dino បានអះអាងថាខ្លួនកំពុងស៊ើបអង្កេតក្រុមហេសបូឡា និងអ្នកពាក់ព័ន្ធ ព្រោះក្រុមនេះមានគ្រោងសម្លាប់ជនជាតិជ្វីហ្វក្នុងប្រទេសប្រេស៊ីល។
លោក Dino បានសង្កត់ធ្ងន់ថា ការស៊ើបអង្កេតរបស់ប្រេស៊ីលបានចាប់ផ្តើមតាំងពីមុនពេលការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាសមកម្ល៉េះ ហើយខ្លួនកំពុងបន្តស៊ើបនៅអន្តរជាតិផងដែរ។

ជាមួយគ្នានោះ បើប្រៀបនឹងប្រទេសផ្សេងនៅអាមេរិកឡាទីនប្រេស៊ីលបានប្រកាន់ជំហរតឹងរ៉ឹងចំពោះប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា និងចំនួនជនស៊ីវិលដែលបានស្លាប់នៅក្នុងសង្រ្គាម ខណៈបូលីវី កូឡុំប៊ី និងឈីលី បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ឬកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេត្រឡប់ទៅប្រទេសវិញ។
ទោះជាយ៉ាងណា គណបក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសប្រេស៊ីលបានរិះគន់អ៊ីស្រាអែលជាសាធារណៈចំពោះការមិនអនុញ្ញាតឱ្យជនជាតិប្រេស៊ីលប្រហែល ៣០នាក់ចាកចេញពីការរារាំងរបស់ក្រុមប៉ាឡេស្ទីន។
ភ្លាមៗឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំប្រទេសប្រេស៊ីល លោក Daniel Zonshine បានបន្ថែមភាពតានតឹងនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយកាសែត O Globo ដោយលោកអះអាងថា ក្រុមហេសបូឡាមាននៅគ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីសម្លាប់ជនជាតិយូដា (ជីហ្វ) ហើយប្រសិនបើពួកគេជ្រើសរើសយកប្រេស៊ីលជាកន្លែងសម្លាប់ជនជាតិជីហ្វ គឺដោយសារតែមានអ្នកជួយពួកគេ (សំដៅប្រេស៊ីល) ។
មិនបង្អង់យូរ មេប៉ូលិសសហព័ន្ធប្រេស៊ីល លោក Andrei Rodrigues បានហៅការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលថា ចេះតែនិយាយដោយមិនគោរពម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ក្រុមហេសបូឡា បាញ់រះគ្រាប់រ៉ុកកែតទៅលើកងអង្គភាពថ្មើរជើង អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


