ព័ត៌មានអន្ដរជាតិ
សាធារណៈរដ្ឋឆេកសហការជាមួយតៃវ៉ាន់ ប្ដេជ្ញាកសាងអ៊ុយក្រែនឡើងវិញ
រដ្ឋាភិបាលឆេក និងតៃវ៉ាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើការរួមគ្នាជួយការងារកសាងប្រទេសអ៊ុយក្រែនឡើងវិញ ខណៈប្រេសិតជាន់ខ្ពស់ឆេកបានសរសើរតៃប៉ិថាជាសម្ព័ន្ធមិត្តដ៏អស្ចារ្យ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។

អ៊ុយក្រែនបានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីតៃវ៉ាន់ បន្ទាប់ពីមានការឈ្លានពានពីរុស្ស៊ី ដោយប្រជាជនតៃវ៉ាន់ជាច្រើនបានមើលឃើញភាពដូចបគ្នារវាងស្ថានភាពអ៊ុយក្រែន និងការគំរាមកំហែងដែលរដ្ឋាភិបាលក្រុងតៃប៉ិកំពុងប្រឈមមុខនឹងចិន។ ជាមួយគ្នានោះតៃវ៉ាន់បានបរិច្ចាគប្រាក់ជាង ១០០លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ ហើយបានចូលរួមក្នុងការដាក់ទណ្ឌកម្មដឹកនាំដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

ដោយឡែកចំពោះកិច្ចព្រមព្រៀងរវាងតៃវ៉ាន់ និងសាធារណរដ្ឋឆេក ដែលចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតរបស់រដ្ឋធានីទាំងពីរ គឺដើម្បីធ្វើការរួមគ្នាលើការកសាងប្រព័ន្ធទឹក និងថាមពលឡើងវិញនៅប្រទេសអ៊ុយក្រែន។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិសម្រាប់ពិធីចុះហត្ថលេខា លោក Tomas Kopecny បេសកជនរបស់រដ្ឋាភិបាលឆេក និយាយនៅក្នុងពិធីនៅឯក្រសួងការបរទេសតៃវ៉ាន់ថា ខ្លួនរីករាយណាស់ដែលអាចជួយដល់អ៊ុយក្រែន ហើយវាកាន់តែជារឿងល្អក្រោយទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តតៃវ៉ាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


