ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល លក់ប្រព័ន្ធការពារដែនអាកាសទៅឱ្យ ហ្វាំងឡង់
ក្រសួងការពារជាតិអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការលក់ប្រព័ន្ធការពារដែនអាកាសដ៏ធំ “David’s Sling” របស់ខ្លួនទៅឱ្យប្រទេសហ្វាំងឡង់។

លោក Eyal Zamir អគ្គនាយកនៃក្រសួងការពារជាតិអ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការលក់ “David’s Sling” ទៅប្រទេសហ្វាំងឡង់ ដោយតម្លៃជាក់លាក់ពុំមានការបង្ហាញឡើយ ប៉ុន្តែក្រសួងបង្ហើបថា តម្លៃលក់គឺប្រហាក់ប្រហែលនឹងការចំណាយសាងសង់ (ប្រហែល ១លានដុល្លារ) ។

ប្រព័ន្ធ David’s Sling ដែលបង្កើតឡើងដោយអ៊ីស្រាអែល និងអាមេរិក ក្នុងឆ្នាំ ២០១៧ អាចស្ទាក់ចាប់យន្តហោះសត្រូវ យន្តហោះគ្មានមនុស្សបើក កាំជ្រួចផ្លោង និងគ្រាប់រ៉ុក្កែតរយៈចម្ងាយមធ្យមទៅឆ្ងាយ។ ការលក់ប្រព័ន្ធសហអភិវឌ្ឍន៍មួយនេះទៅប្រទេសហ្វាំងឡង់ បានទទួលការយល់ព្រមពីសហរដ្ឋអាមេរិក កាលពីដើមខែសីហា កន្លងទៅ៕




ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ អូស្រ្តាលី ដោះលែងប៉ូលិសម៉ាឡេស៊ីដែលជាប់ឃុំពីបទឃាតកម្ម ក្រោយដាក់គុកជិត ៩ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


