ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី ដោះលែងប៉ូលិសម៉ាឡេស៊ីដែលជាប់ឃុំពីបទឃាតកម្ម ក្រោយដាក់គុកជិត ៩ឆ្នាំ
ប្រភពរដ្ឋាភិបាល និយាយនៅថ្ងៃចន្ទ ទី១៣ វិច្ឆិកា ថា ប៉ូលិសម៉ាឡេស៊ីម្នាក់ដែលត្រូវបានកាត់ទោសពីបទឃាតកម្មលើស្ត្រីជនជាតិម៉ុងហ្គោលីម្នាក់បានរួចផុតពីការឃុំឃាំងនៅប្រទេសអូស្ត្រាលី ខណៈជនជាប់ចោទរូបនេះបានឃុំខ្លួនអស់រយៈពេលជិត ៩ឆ្នាំ។

លោក Sirul Azhar Umar និងមន្ត្រីប៉ូលិសម្នាក់ទៀត លោក Azilah Hadri ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីរកឃើញថាមានពិរុទ្ធភាពនៅក្នុងប្រទេសម៉ាឡេស៊ី ពីបទឃាតកម្មលើអ្នកស្រី Altantuya Shaariibuu អាយុ ២៨ឆ្នាំ ដែលជាអ្នកបកប្រែរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak ។
លោក Sirul ត្រូវបានចាប់ខ្លួនតាមសេចក្តីជូនដំណឹងរបស់ Interpol ហើយត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍អូស្ត្រាលី ចាប់តាំងពីខែមករា ឆ្នាំ២០១៥ បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសម៉ាឡេស៊ី។

ការដោះលែងអតីតប៉ូលិសរូបនេះត្រូវធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី បានចេញសេចក្ដីថ្លែងការណ៍ហាមឃាត់ការឃុំខ្លួនជនអន្តោប្រវេសន៍ដោយគ្មានកំណត់ ដែលនាំទៅដល់ការដោះលែងអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់សិបនាក់។
មន្ត្រីប៉ូលិសកំពូលរបស់ប្រទេសម៉ាឡេស៊ី លោក Razarudin Husain បានបញ្ជាក់ព័ត៌មានអំពីការដោះលែងលោក Sirul ពីការឃុំឃាំងអូស្ត្រាលី ហើយបាននិយាយថា ប៉ូលិសម៉ាឡេស៊ីនឹងពិភាក្សាជាមួយអគ្គមេធាវី និងតុលាការអំពីលទ្ធភាពនៃការស្វែងរកការធ្វើបត្យាប័ន។
កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅ ប្រទេសម៉ាឡេស៊ី បានអនុម័តកំណែទម្រង់ផ្លូវច្បាប់ដោយលុបចោលការកាត់ទោសប្រហារជីវិត។

សូមបញ្ជាក់ថា ឃាតកម្មទៅលើអ្នកស្រី Shaariibuu បានកើតឡើងជាមួយនឹងរឿងអាស្រូវនយោបាយអស់ជាច្រើនឆ្នាំ។ នាងត្រូវបានគេសម្លាប់នៅក្នុងព្រៃមួយនៅជាយរដ្ឋធានីរបស់ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០០៦។ ប៉ុន្តែកាលណោះ គេមិនអាចកំណត់អត្តសញ្ញាណជនដៃដល់នោះទេ ខណៈនោះលោក Sirul កំពុងបម្រើការជាសមាជិកសន្តិសុខផ្ទាល់ខ្លួនរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ បញ្ហាធំមួយ នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបកំពូល បៃដិន-ស៊ី
ចុចអាន៖ ថៃ អនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តអ្នកទេសចរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


