ព័ត៌មានអន្ដរជាតិ
រុស្ស៊ី រៀបគម្រោងបញ្ជូនមនុស្សទៅឋានព្រះចន្ទនៅទសវត្សរ៍ក្រោយ
រុស្ស៊ីគ្រោងនឹងបញ្ជូនអវកាសយានិកទៅចុះចតនៅលើឋានព្រះចន្ទជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអវកាសរបស់ខ្លួននៅក្នុងទសវត្សរ៍ក្រោយ ហើយក៏មានបំណងសាងសង់មូលដ្ឋានដោយផ្ទាល់នៅលើដីព្រះចន្ទ ចាប់ពីឆ្នាំ ២០៣១ ផងដែរ ។

គ្រោងការដែលត្រូវបានបង្ហាញដោយលោក Vladimir Solovyov នៃក្រុមហ៊ុន RKK Energia បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំផែនការបេសកកម្មបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ រួមទាំងសាងសង់មូលដ្ឋាននៅទីនោះ ចន្លោះឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៤០ ក៏ដូចជាបេសកកម្មទាញយកធនធានធម្មជាតិនៅលើភពនោះដោយផ្ទាល់ផងដែរ ។
ចំពោះបេសកម្មបញ្ជូនមនុស្សទៅព្រះចន្ទ គឺមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ បន្ទាប់ពីជោគជ័យបញ្ជូនលោក Neil Armstrong ទៅមុនគេក្នុងឆ្នាំ ១៩៦៩ ។
ប៉ុន្តែទោះជាយ៉ាងណា បេសកកម្ម Luna-2 របស់អតីតសហភាពសូវៀតទៅវិញទេ គឺជាយានអវកាសដំបូងបំផុតដែលបានទៅដល់ផ្ទៃព្រះចន្ទក្នុងឆ្នាំ ១៩៥៩ ហើយបេសកកម្ម Luna-9 ក្នុងឆ្នាំ ១៩៦៦ គឺជាយានទីមួយដែលចុះចតនៅទីនោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ ថៃ ដាក់គោលដៅបង្កើនការនាំចេញអង្ករឲ្យបាន ៨.៥ លានតោននៅឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


