សេដ្ឋកិច្ច
ថៃ ដាក់គោលដៅបង្កើនការនាំចេញអង្ករឲ្យបាន ៨.៥ លានតោននៅឆ្នាំនេះ
ប្រទេសថៃបានបង្កើនគោលដៅនាំចេញអង្ករនៅក្នុងឆ្នាំ ២០២៣ នេះ ដល់ជិត ៨.៥ លានតោន ស្របពេលតម្លៃអង្ករដៃគូប្រជែងរបស់ខ្លួនគឺ ប្រទេសវៀតណាមក៏កំពុងតែមានតម្លៃខ្ពស់នៅលើទីផ្សារផងដែរ ។

លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃបានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃពុធថា ស្របពេលដែលអង្ករវៀតណាមមានតម្លៃថ្លៃ ដូច្នេះប្រទេសដូចជា ហ្វីលីពីន និងឥណ្ឌូណេស៊ី នឹងបង្កើនការបញ្ជាទិញអង្ករថៃជំនួសវិញ ។
បច្ចុប្បន្នអង្ករថៃលក់ក្នុងតម្លៃប្រហែល ៥៥០ ទៅ ៥៥៥ ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមវិញលក់ដល់តម្លៃជាង ៦៣០ ដុល្លារក្នុងមួយតោន ។

ការដាក់គោលដៅបង្កើនការនាំចេញនេះ គឺដោយសារតែផលិតផលស្រូវថៃនៅក្នុងឆ្នាំនេះ មានផលប៉ះពាល់តិចតួចពីបាតុភូតអាកាសធាតុ El Nino ខណៈនៅឆ្នាំក្រោយ ថៃរំពឹងនឹងបានផលពីស្រូវចន្លោះ ៣៣ ទៅ ៣៤ លានតោន ដោយកើនឡើង ២ លានតោន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
គួរបញ្ជាក់ថា ថៃជាប្រទេសនាំចេញអង្ករធំទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា ខណៈនៅឆ្នាំនេះ រដ្ឋាភិបាលដាក់គោលដៅនាំចេញអង្ករយ៉ាងតិចចំនួន ៨ លានតោន ខណៈគិតត្រឹមខែមករាដល់ខែកញ្ញា ថៃបានលក់អង្ករចំនួន ៦.០៨ លានតោនមកហើយ ដោយកើនឡើង ១២ ភាគរយ បើធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


