ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់ខិត្តប័ណ្ណ ប្រាប់ប្រជាជននៅភាគខាងត្បូង ហ្គាហ្សា ឲ្យចាកចេញ ជាបន្ទាន់
កងកម្លាំងអ៊ីស្រាអែល បានព្រមានប្រជាជននៅតំបន់ Khan Younis ឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ ហើយធ្វើដំណើរទៅទីជម្រកសុវត្ថិភាព។
Khan Younis គឺជាតំបន់ធំបំផុតនៅភាគខាងត្បូង ជ្រោយហ្គាហ្សា ហើយជាកន្លែងដែលលើកមុនប្រជាជននៅភាគខាងជើង ត្រូវបានគេប្រាប់ឲ្យជម្លៀសទៅទីនោះ។
កងកម្លាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃពុធទី១៦ខែវិច្ឆិកា បានទម្លាក់ខិត្តប័ណ្ណលើទីក្រុងចំនួនបួនគឺ Bani Shuhaila, Khuzaa, Abassan និង Qarara ដែលសរុបចូលគ្នាមានប្រជាជនជាង ១០០ ០០០នាក់។
ខិត្តប័ណ្ណនិយាយថា “ដើម្បីសុវត្ថិភាពរបស់អ្នក អ្នកត្រូវជម្លៀសចេញពីទីកន្លែងរស់នៅរបស់អ្នកជាបន្ទាន់ ហើយឆ្ពោះទៅកាន់ជម្រកដែលស្គាល់។ អ្នកណាដែលនៅជិតភេរវករ ឬទីតាំងភេរវករ នឹងបណ្តាលឲ្យជីវិតរបស់ពួកគេប្រឈមហានិភ័យ ហើយគ្រប់ផ្ទះដែលប្រើប្រាស់ដោយភេរវករនឹងត្រូវកំណត់គោលដៅ”។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ខិត្តប័ណ្ណស្រដៀងគ្នានេះ ក៏ត្រូវបានទម្លាក់ពីលើតំបន់ហ្គាហ្សាភាគខាងជើងផងដែរ មុនពេលអ៊ីស្រាអែល បើកការវាយលុកជើងគោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អ៊ីស្រាអែល ត្រូវចាយពេល ២ទៅ៣សប្តាហ៍ទើបឆែកឆេរមន្ទីរពេទ្យ Al-Shifa អស់ ខណៈមនុស្សប្រឈមស្លាប់ កាន់តែច្រើន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


