Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ត្រូវចាយពេល ២ទៅ៣សប្តាហ៍ទើបឆែកឆេរមន្ទីរពេទ្យ Al-Shifa អស់ ខណៈមនុស្សប្រឈមស្លាប់ កាន់តែច្រើន

បានផុស

នៅ

ស្របពេលប្រតិបត្តិការនៅមន្ទីរពេទ្យ Al-Shifa កំពុងបន្ត អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយទៅកាន់ BBC ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងធ្វើការដើម្បីលាតត្រដាងឲ្យឃើញច្បាស់នូវវិសាលភាពនៃអ្វីដែលខ្លួនអះអាងថា ជាបណ្តាញរបស់ក្រុមហាម៉ាសនៅក្រោមមន្ទីរពេទ្យក្នុងទីក្រុង ហ្គាហ្សា ប៉ុន្តែបានផ្តល់សញ្ញាថា វាអាចចំណាយពេលពីរទៅបីសប្តាហ៍ ទើបអាចឆែកឆេរទីតាំងនេះអស់ទាំងស្រុង។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Jonathan Conricus (រូបថត៖ ABC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បដិសេធថា ខ្លួនមិនមានមូលដ្ឋានយោធានៅក្រោមមន្ទីរពេទ្យនោះទេ ហើយក្រុមអ្នកវិភាគអន្តរជាតិបារម្ភថា អាចនឹងមានមនុស្សស្លាប់កាន់តែច្រើន បើអ៊ីស្រាអែល នៅក្នុងមន្ទីរពេទ្យនោះកាន់តែយូរ។

ការអះអាងរបស់លោក កើតឡើងបន្ទាប់ពី IDF រកឃើញសពចំណាប់ខ្មាំងម្នាក់ ក្នុងចំណោមចំណាប់ខ្មាំងទាំង២៤០នាក់ ដែលក្រុមហាម៉ាស កំពុងឃុំឃាំងនៅហ្គាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។

ចំណាប់ខ្មាំងឈ្មោះ Yehudit Weiss ដែល IDF និយាយថា ត្រូវបាននាំពីផ្ទះរបស់នាងនៅតំបន់ Be’eri គឺត្រូវបានរកឃើញនៅក្នុងអគារមួយ ជិតមន្ទីរពេទ្យ al Shifa ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល កំពុងស្វែងរកព័ស្តុតាងនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាស។

(រូបថត៖ BBC)

IDF និយាយថា សពត្រូវបានធ្វើកោសល្យវិច្ច័យ កំណត់អត្តសញ្ញាណ ហើយក្រុមគ្រួសារ បានទទួលដំណឹងនេះរួចហើយ។ 

លើសពីនេះកងទ័ព​អ៊ីស្រាអែល ​និយាយថា ពួកគេ​បាន​រក​ឃើញ​ផ្លូវ​រូង​ក្រោម​ដីនិងអាវុធ​ក្នុង​បរិវេណ​មន្ទីរពេទ្យ al Shifa។ អ៊ីស្រាអែល ក៏អះអាងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្ត​នោះ ​មានផ្ទុក​អាវុធថែមទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល រកឃើញសពចំណាប់ខ្មាំង នៅក្បែរមន្ទីរពេទ្យ al Shifa

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ខេត្តបន្ទាយមានជ័យធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ប្រមុខ UN ព្រមានពីការប្រយុទ្ធគ្នាកាន់តែខ្លាំង រវាងអ៊ីស្រាអែលនិង ក្រុមហេសបូឡា

ព័ត៌មានជាតិ១ ម៉ោង មុន

បើកទំព័រប្រវត្តិសាស្ត្រថ្មី! កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់ ពង្រឹងកងទ័ពជើងគោកទ្វេភាគី

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២០ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានជាតិ២០ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

Sokha Hotels

ព័ត៌មានពេញនិយម