ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច គាំទ្រសកម្មភាពមនុស្សធម៏របស់អង្គការ GIZ UNDP និងUNICEF
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច សម្តែងនូវការគាំទ្រពេញទំហឹងក្នុងកិច្ចប្រជុំស្តីលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយអង្គការតំណាងដៃគូរអភិវឌ្ឍន៍ GIZ UNDP និង UNICEF នាល្ងាចម្សិលមិញនេះ។

នេះជាការលើកឡើងរបស់លោក សំហេង បុរស រដ្ឋលេខាធិការ និងជាប្រធានអនុគណ:កម្មាធិការជំនួយសង្គមនិងជារដ្ឋលេខាធិការរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងកិច្ចប្រជុំជាមួយអង្គការតំណាងដៃគូអភិវឌ្ឍន៍ GIZ UNDP និង UNICEF ដើម្បីពិភាក្សាលើការរៀបចំយន្តការ ក្នុងការអភិវឌ្ឍការងារជំនួយសង្គមបន្តទៀត សម្រាប់ឆ្នាំ២០២១នេះ។



ក្នុងនាមក្រសួងសង្គមកិច្ច ដែលជាសរសរទ្រូងរបស់កម្ពុជាលោករដ្ឋលេខាធិការ សំហេង បុរស បានថ្លែងនូវការគាំទ្រទាំងស្រុងចំពោះកិច្ចប្រជុំនេះ ហើយសូមឲ្យមានការបន្តចូលរួមពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមន្ត្រីបង្គោលទទួលបន្ទុកសុខុមាលភាពកុមារនៃមន្ទីរ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក រួមទាំងអង្គការជាដៃគូ ទាំងពីរខាងលើនោះផងដែរ។ លោករដ្ឋលេខាធិការបានបន្ថែមថា ផែនការនេះមានការជួយបច្ចេកទេសពីក្រសួង និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្កការUNICEF, GIZ UNDP រួមគ្នាដើម្បីលើកកម្ពស់ផែនការសកម្មភាពរំកិល២០២១-២០២២ និងការថែទាំកុមារនៅតាមគ្រួសារ និងសមារហណកម្មកុមារពីមណ្ឌលថែទាំ នានាទៀត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


