Connect with us

ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ៖ ដំណើរការងារក្រសួងព័ត៌មានទាំងមូលអាចទៅមុខបាន អាស្រ័យលើធនធានមនុស្សមានចំនួនច្រើន

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​គូស​បញ្ជាក់​ថា ដំណើរ​ការងារ​ក្រសួង​ព័ត៌មាន​ទាំងមូល​អាច​ទៅ​មុខ​បាន​អាស្រ័យ​លើ​ធនធាន​មនុស្ស​មាន​ចំនួន​ច្រើន ព្រោះ​ជា​កត្តា​សំខាន់ និង​ស្លាប់​រស់​របស់​ក្រសួង​ស្ថាប័ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​គូស​បញ្ជាក់​នេះ នា​ឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ស្ដីពី«ការ​សរសេរ​ដំណឹង​ទាន់​ហេតុការណ៍»ដល់​មន្ត្រី​ក្រសួង​ជាង ៤០ នាក់ កាលពី​រសៀល​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ ២០២៣ នៅ​សាលចតុម្មុខ​មង្គល ក្រសួង​ព័ត៌មាន។

លោក នេត្រ ភក្ត្រា បាន​គូស​បញ្ជាក់​ថា «ដំណើរ​ការងារ​របស់​ក្រសួង​ព័ត៌មាន​ទាំងមូល អាច​ទៅ​មុខ​បាន អាស្រ័យ​លើ​ធនធាន​មនុស្ស​មាន​ចំនួន​ច្រើន ព្រោះ​ជា​កត្តា​សំខាន់ និង​ស្លាប់​រស់​របស់​ក្រសួង​ស្ថាប័ន​របស់​យើង។ យើង​មាន​ផែនការ​ល្អ មាន​គោលនយោបាយ​ល្អ មាន​សម្ភារៈ​ប្រើប្រាស់ ប៉ុន្តែ​បើ​គ្មាន​ធនធាន​មនុស្ស ក៏​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ល្អ​នោះ​ដែរ។ ដូច្នេះ​ហើយ ក្រសួង​ព័ត៌មាន បាន​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន និង​វិក្រឹត្យការ ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ដើរ​តួនាទី​ធ្វើ​ឲ្យ​មាន​ធនធាន​មនុស្ស​សម្រាប់​វិស័យ​ព័ត៌មាន នៅ​កម្ពុជា»។

លោក បន្ថែម​ថា ការ​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន​នេះ​គឺជា​ទិសដៅ​សំខាន់ នៃ​ការ​កសាង​ធនធាន​មនុស្ស​ក្នុង​វិស័យ​ព័ត៌មាន។ ហើយ​មិន​ត្រឹមតែ​ក្នុង​ក្របខណ្ឌ​របស់​ក្រសួង​ព័ត៌មាន​ប៉ុណ្ណោះ​នោះ​ទេ គឺ​សម្រាប់​វិស័យ​ព័ត៌មាន​ទាំងមូល​តែម្ដង ព្រោះ​ជា​ចក្ខុវិស័យ​ទៅមុខ ធ្វើ​យ៉ាងម៉េច​ឲ្យ​សារព័ត៌មាន​នៅ​កម្ពុជា​មាន​គុណភាព។ នៅ​ក្នុង​ក្របខណ្ឌ​ការងារ ត្រូវការ​ធានា​នូវ​ជំនាញ រក្សា​ចំណេះ​ធ្វើ ទេពកោសល្យ​របស់​មន្ត្រី ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ តាមរយៈ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​វិក្រឹត្យការ​សារព័ត៌មាន។ ក្នុង​នោះ កិច្ច​ការងារ និង​ផែន​ការ​ដែល លោក​រដ្ឋមន្ត្រី បាន​ដាក់​ចេញ គឺ​ចង់​ឃើញ​ក្រសួង​ព័ត៌មាន​ដំណើរការ​ទៅ​មុខ​ដោយ​ស្វាហាប់ មាន​ធនធាន​មនុស្ស​សំបូរ​បែប​នៅ​ក្នុង​ក្របខណ្ឌ​ជំនាញ​របស់​ខ្លួន។ ទន្ទឹម​នេះ ក៏​គិតគូរ​ក្រុម​បន្ត​វេន បើ​មិន​រៀបចំ​ទេ នឹង​មាន​បញ្ហា​នា​ពេល​ខាងមុខ ព្រោះថា ក្នុង ១ ឆ្នាំៗ មន្ត្រី​ក្រសួង​ព័ត៌មាន មិន​តិច​ជាង ៣០ ទៅ ៤០ នាក់ ត្រូវ​ចូលនិវត្តន៍ ដែល​អ្នក​មាន​ភាព​ចាស់ទុំ​ក្នុង​កិច្ច​ការងារ និង​មាន​បទពិសោធន៍។ ការ​គិតគូរ​នេះ ជា​ការ​ធានា​នូវ​និរន្តរ៍ភាព នៃ​ក្រសួង​ព័ត៌មាន និង​បង្កើន​សមត្ថភាព​មន្ត្រី ដើម្បី​អ្នក​បន្ត​វេន​ដែល​មាន​ចំណេះ និង​ជំនាញ​ច្បាស់លាស់។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា នៅ​លើ​បរិបទ នៃ​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប នា​ពេល​បច្ចុប្បន្ន ជម្រើស​របស់​ប្រជាពលរដ្ឋ​មាន​ច្រើន​ប្រភេទ នៃ​ខ្លឹមសារ។ ក្នុង​បរិបទ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ យើង​ជា​អ្នក​កំណត់​ខ្លឹមសារ​ឲ្យ​សាធារណជន​ស្តាប់ និង​អាន តែ​ពេលនេះ នៅ​ពេល​និន្នាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ដើរ​តួនាទី​សំខាន់ ហើយ​ប្រជាពលរដ្ឋ​បាន​ពឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​ក្នុង​ការ​ទទួល​ព័ត៌មាន នោះ​ពួកគាត់​មាន​ជម្រើស​ផ្សេង​ក្រៅ​អំពី​ការ​ពឹង​លើ​ប្រភព​តែមួយ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ។ តែ​ទោះជា​យ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​របស់​ជាតិ មាន​វិទ្យុ និង​ទូរទស្សន៍ ចាំបាច់​ត្រូវ​តម្រង់​ទិស​ទៅ​លើ​ការ​ផលិត​ខ្លឹមសារ និង​បច្ចេកទេស។ ហើយ​ចាំបាច់​បំផុត ត្រូវ​យល់​ពី​តម្រូវការ​បច្ចុប្បន្ន​របស់​ប្រជាពលរដ្ឋ​ជា​អ្វី? ដើម្បី​ទាក់ទាញ​អ្នកមើល និង​អ្នក​ស្តាប់ ត្រូវ​បន្សាំ​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង នៃ​សង្គម ដែល​ប្រជាជន​ប្រើប្រាស់​ច្រើន គឺ Facebook និង TikTok។ ជាមួយ​គ្នា​នេះ អ្វី​ដែល​ត្រូវ​សម្លឹង​ទៅមុខ គឺ​ការ​កើន​ឡើង​បច្ចេកវិទ្យា ព័ត៌មាន និង​ការវិវត្តន៍ នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ អាណា​ឡូ​ក ទៅ ឌីជីថល ពី ឌីជីថល ទៅ​ប្រព័ន្ធ AI ដែល​យើង​ស្ថិតនៅ​ដំណាក់កាល​មិនទាន់​ចាប់ផ្ដើម​ក្នុង​ការ​ចាប់ផ្ដើម​នៅឡើយ​នោះ​ទេ ប៉ុន្តែ​គេ​បាន​ប្រើ​ប្រព័ន្ធ AI នេះ​បាន​មួយ​ជំហាន​នៅ​ក្នុង​កិច្ច​ការងារ​រួច​ស្រេច​ទៅ​ហើយ។ នៅ​ក្នុង​ក្របខណ្ឌ នៃ​ការ​គ្រប់គ្រង​សន្តិសុខ​ជាតិ និង​ការ​គ្រប់គ្រង​នូវ​សន្តិសុខ​ព័ត៌មាន គឺ​មិន​អាច​កាត់ផ្ដាច់​ចេញពី​ប្រព័ន្ធ AI បានទេ។

គួរ​ជម្រាប​ថា ការ​បើក​មណ្ឌល​បណ្ដុះបណ្ដាល​នេះ ត្រូវ​បាន លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វាយតម្លៃ​ថា ជា​ការ​រៀបចំ​នូវ​ការងារ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​សម្រាប់​អ្នក​បន្តវេន​នៅ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍ ហើយ​ក៏​ជា​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន ក៏​ជា​ការ​ពង្រឹង​គុណភាព​វិជ្ជាជីវៈ ក្រម​សីលធម៌​សារព័ត៌មាន​នៅ​កម្ពុជា។

សម្រាប់​ជំហាន​ដំបូង មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន និង​វិក្រឹត្យការ ធ្វើការ​បណ្ដុះ​បណ្ដាល​ផ្ទៃក្នុង​ក្រសួង​ព័ត៌មាន និង​បើកចំហ​ដល់​សមាគម និង​អ្នកសារព័ត៌មាន មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​បណ្ដុះបណ្ដាល អាច​មក​សិក្សា​បាន ព្រោះ​កន្លែង​បណ្ដុះបណ្ដាល​ដែល​ក្រសួង​ព័ត៌មាន​រៀបចំឡើង​នេះ មាន​ការ​រំពឹង​ទុក​ថា នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រឹង​គុណភាព​ព័ត៌មាន និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន បាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម