ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី
ក្រសួងយុត្តិធម៌ បានចេញសេចក្តីសម្រេចមួយ ស្តីពី ការបង្កើតក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណី ដែលសេចក្ដីសម្រេចនេះ ត្រូវបានចុះហត្ថលេខាដោយ លោក កើត រិទ្ធឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ កាលពីថ្ងៃ ០១ ខែធ្នូ ឆ្នាំ ២០២៣។

ក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្ដីសម្រេចរបស់តុលាការលើរឿងក្តីរដ្ឋប្បវេណីនេះ មានលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានអនុប្រធានចំនួន ៦រូប ទាំងសមាជិកសរុបចំនួន ២៩រូប បន្ថែមទៀត។

ក្រុមការងារទទួលបន្ទុកពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើរឿងក្ដីរដ្ឋប្បវេណី មានតួនាទី និងភារកិច្ចដូចជា៖ ទី១.រៀបចំផែនការការងារដើម្បីអនុវត្តកិច្ចការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការលើ រឿងក្តីរដ្ឋប្បវេណី ទី២. ប្រមូល ពិនិត្យ ជ្រើសរើស និងបែងចែកប្រភេទនៃសេចក្តីសម្រេចរបស់តុលាការលើរឿងក្ដីរដ្ឋប្បវេណី ទី៣. រៀបចំឯកសារបច្ចេកទេសនានាដែលចាំបាច់សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ ទី៤. សហការ និងពិគ្រោះយោបល់ផ្នែកបច្ចេកទេសជាមួយជំនាញការជាតិ និងអន្តរជាតិលើកិច្ចការ ពាក់ព័ន្ធនឹងការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ។
ទី៥. រៀបចំកម្មវិធីសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬទស្សនកិច្ចសិក្សាលើកិច្ចការពាក់ព័ន្ធនឹងការពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ ដោយសហការជាមួយអង្គភាពពាក់ព័ន្ធតាមការចាំបាច់ ទី៦. សហការ និងសម្របសម្រួលជាមួយក្រុមការងារព័ត៌មានវិទ្យារបស់ក្រសួងយុត្តិធម៌ ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការនៅលើគេហទំព័រក្រសួងយុត្តិធម៌ ទី៧. តាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ ទី៨. ធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណើវិធានការនានាទាក់ទងនឹងការងារពិនិត្យ និងផ្សព្វផ្សាយសេចក្តីសម្រេចរបស់តុលាការ និងទី៩. បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


