ជីវិតកម្សាន្ដ
ខួបកំណើត Bella មានហ្វេនជាង៦០០នាក់ចូលរួមយ៉ាងកុះករ
កាលពីពេលថ្មីៗនេះ តារាសម្ដែង Bella Ranee បានប្រារព្ធកម្មវិធីខួបកំណើតក្រោមចំណងជើងថា Bella’s Birthday Fan Meeting 2023 កាលពីថ្ងៃទី ០៥ ខែធ្នូ នៅផ្សារទំនើប Siam Amazing Park ដោយមានអ្នកចូលរួម៦០០នាក់។

តារាសម្ដែង Bella Ranee បានបង្ហោះរូបភាពក្រោមបរិយាកាសពីព្រឹត្តិការណ៍នេះនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងជាមួយនឹងខេបសិនថា “BELLA’s BIRTHDAY FAN MEETING 2023 ដែលជាការជួបជុំអ្នកគាំទ្រលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំជាមួយអ្នកគាំទ្រ ព្រមទាំងបុគ្គលិកជាង ៦០០ នាក់។ ច្រើនណាស់ចំពោះអ្នកគ្រប់គ្នាដែលបានមកបំពេញជីវិតក្មេងស្រីតូចៗ។ តើមនុស្សម្នាក់អាចមានសុភមង្គលយ៉ាងដូចម្តេច? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានពេលវេលាល្អជាមួយគ្នា អរគុណច្រើន អរគុណចេញពីបេះដូងរបស់ខ្ញុំ”។
លើសពីនេះផងដែរ តារាសម្ដែងកំពុងទទួលបានភាពល្បីល្បាញរូបនេះក៏មិនភ្លេចថ្លែងអំណរគុណដល់ភ្ញៀវពិសេសដ៏គួរឲ្យស្រឡាញ់គឺតារាប្រុស Boy Pakorn ដែលបានអញ្ញើញចូលរួមយ៉ាងសប្បាយខ្លាំងក្នុងថ្ងៃដ៏ពិសេសមួយនេះផងដែរ។

ក្នុងនោះមានអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិស្របគ្នាថា “Bale ជាង ៦០០ នាក់បានថតរូបជាមួយអ្នកគាំទ្រទាំងអស់។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នក។ សូមទះដៃដើម្បីភាពផ្អែមល្ហែម និងភាពរួសរាយរាក់ទាក់របស់ Bella”។
យ៉ាងណាក៏ដោយ នេះសបញ្ចាក់បានថាប្រជាប្រិយភាពរបស់ Bella កាន់តែល្បីល្បាញខ្លាំង និងជោគជ័យមានថ្ងៃនេះ គឺដោយសារតែមានក្រុមហ្វេនចាំជួយនាង មិនមែនសមទ្ធិផលបានដោយម្នាក់ឯងឡើយ។ ហើយកាលដែលនាងប្រារព្ធពិធីខួបអបអរឡើងមក គឺដើម្បីការជួបជុំអ្នកចាំជួយគាំទ្រនាងយ៉ាងកក់ក្ដៅកាលកន្លងមក៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖LINE TODAY
ចុចអាន៖Bella សរសើរនិងចាត់ទុករៀមច្បង Aff Taksaorn ជាមនុស្សគួរគោរពឲ្យតម្លៃ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


