ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា ថា គ្មានកន្លែងណាល្អ ស្រួលរស់នៅជាងប្រទេសកម្ពុជាទេ
តារាសម្តែងកញ្ញា ឌួង ហ្សូរីដា បន្ទាប់ពីធ្វើដំណើរកម្សាន្តរយៈពេល ១១ ថ្ងៃ នៅលើទឹកដីអឺរ៉ុប កាលពីថ្មីៗកន្លងទៅ ស្រាប់តារាស្រីរូបនេះបានទម្លាយនូវបទពិសោធន៍ និងរឿងរ៉ាវដ៏ហួសចិត្តដែលនាងជួបប្រទះក្នុងដំណើរកម្សាន្តមួយនេះ។

កញ្ញា ឌួង ហ្សូរីដា ចាត់ទុកថា ដំណើរកម្សាន្តរយៈពេល ១១ ថ្ងៃ នៅអឺរ៉ុបកន្លងមកនេះ ធ្វើឲ្យនាងយល់ច្បាស់ និងភ្លឺភ្នែកថា គ្មានកន្លែងណាល្អ ស្រួលរស់នៅជាងប្រទេសកម្ពុជាឡើយ។

ពិធីការិនី ឌួង ហ្សូរីដា បានរៀបរាប់ថា «បទពិសោធន៍ ១១ ថ្ងៃ លើទឹកដីអឺរ៉ុប ទើបធ្វើឲ្យយើងច្បាស់ និង ភ្លឺភ្នែកថា គ្មានកន្លែងណាល្អស្រួលរស់នៅជាងប្រទេសកម្ពុជារបស់ខ្លួនឡើយ ប្រទេសគេជឿនលឿន សម្ភារៈនិយម ប៉ុន្តែសួរថាមានសុវត្ថិភាពអត់? មិនប្រាកដទេ នៅ បារាំង និង អ៊ីតាលី គឺសំបូរពួកស្បែកខ្មែរមកបន្លំខ្លួន និងឆក់យកកាបូប ទូរស័ព្ទភ្ញៀវទេសចរ មិនខ្លាចសូម្បី Polise ដើរហ្នឹងមុខ”។

នាងនិយាយបន្តទៀតថា «ប្រទេស Hight Show លក់ផលិតផលប្រេនលំដាប់កប់ គឺ បារាំង..ប៉ុន្តែពិបាករកបន្ទប់ទឹក ស្ទើរតែគ្មាន តាមផ្សារទំនើបក៏ដោយ លុះត្រាចូលហាងកាហ្វេធំៗ ឬហាងបាយទើបមាន។ រីឯប្រទេសផ្សេងពីបារាំង បន្ទប់ទឹកមានច្រើននៅតាមសាធារណៈ ប៉ុន្តែគិតលុយម្តង1£។ មិនមែនមកពីដើរលេងហើយ បង្អាប់ប្រទេសគេទេណា ប៉ុន្តែគ្រាន់តែចង់ប្រាប់ទៅបងប្អូននៅក្រៅប្រទេសមួយចំនួនចេះតែស្រែករិះគន់កម្ពុជាអន់ចេះអាក្រក់ចុះ សូមក្រឡេកមើលពីប្រទេសដែលខ្លួនកំពុងរស់នៅផង»។

ឌួង ហ្សូរីដា បានបញ្ជាក់ថា «ប្រទេសណាក៏មិនល្អជាងប្រទេសណាដែរ មានលក្ខណៈល្អ និងអាក្រក់ដូចគ្នា ដូច្នេះហើយយើងត្រូវរៀនទទួលយក និងកែសម្រួល ដើម្បីអភិវឌ្ឍន៍ប្រទេសដែលយើងនៅរៀងខ្លួនទៅ មួយទៀតចង់និយាយថា ទាំង ៥ ប្រទេស គឺ បារាំង,បែលហ្សិក, ឡុចសាំប៊ួ, ស្វីស និង អ៊ីតាលី សុទ្ធតែជាប្រទេសអ្នកមាន សួរថាមានអ្នកសុំទានអត់? Yes មានច្រើន ហើយសុទ្ធតែស្អាតៗ មានកាយសម្បទាគ្រប់គ្រាន់អាចទៅធ្វើការបាន តែអង្គុយយកឆ្កែ ឬឆ្មាមកសុំទាន»។

សូមជម្រាបដែរថា កាលពីថ្មីៗនេះ តារាសម្តែង និងពិធីការិនីជើងចាស់ កញ្ញា ឌួង ហ្សូរីដា និងប្អូនត្រកូលឌួងរបស់នាង ២ នាក់ ផ្សេងទៀត បានសម្រេចបំណង ដោយនាំគ្នាចេញទៅដើរលេងកម្សាន្តរយៈពេល ១១ ថ្ងៃ នៅតាមបណ្ដាប្រទេសចំនួន ៥ នាប៉ែកអឺរ៉ុប ដើម្បីលំហែអារម្មណ៍៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?