ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំ
យោងតាមមន្រ្តីម្នាក់ដែលជាមេបញ្ជាការស៊ើបការណ៍កងកម្លាំងទាហានការពារអ៊ីស្រាអែល (IDF) លោកឧត្តមសេនីយ៍ទោ Tamir Heiman បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយដែលដកស្រង់ដោយកាសែត The Jerusalem Post ថា ចារកម្មអ៊ីស្រាអែលជឿជាក់ថា អ៊ីរ៉ង់នៅតែបន្តផ្តល់មូលនិធិដល់កម្មវិធីនុយក្លេអ៊ែរ ទោះបីជាទទួលការវាយលុកផ្នែកសេដ្ឋកិច្ចដ៏ឈឺចាប់កាលពីពេលថ្មីៗនេះ ក៏ដោយ ។
យោងតាមលោក Heiman បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់មានមធ្យោបាយក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរក្នុងរយៈពេល ២ ឆ្នាំ ប្រសិនបើពួកគេសម្រេចចិត្តធ្វើដូច្នោះ ។ ទីក្រុង Tel Aviv បានស្នើថា អ៊ីរ៉ង់រង់ចាំអាមេរិកវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រោះវានឹងបន្ធូរបន្ថយរបបទណ្ឌកម្មធ្ងន់ធ្ងរ ។
លោក Heiman បានបញ្ចេញមតិថា ក្នុងស្ថានភាពបច្ចុប្បន្ន អ៊ីរ៉ង់ចាត់ទុកកិច្ចព្រមព្រៀងនុយក្លេអ៊ែរគឺជាមធ្យោបាយតែមួយគត់នៃវិបត្តិនេះ ហើយហេតុដូចនេះហើយអ៊ីរ៉ង់កំពុងព្យាយាមត្រឡប់ទៅកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ ។
រដ្ឋបាលថ្មីរបស់អាមេរិកបានធ្វើការបំភិតបំភ័យម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកកំពុងពិចារណាឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) ប៉ុន្តែអ៊ីរ៉ង់ទទូចថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការដំបូងឆ្ពោះទៅរកការចរចា និងដកទណ្ឌកម្មចេញ ព្រោះថាទីក្រុងវ៉ាស៊ីនតោនគឺជាអ្នកដំបូងដែលចាកចេញពីសន្ធិសញ្ញានេះ ។
ក្រុងតេអេរ៉ង់បានព្រមានថាមានពេលតិចតួចសម្រាប់ទីក្រុងវ៉ាស៊ីនតោនវិលត្រឡប់មករកកិច្ចព្រមព្រៀង JCPOA វិញ ដោយសារតែច្បាប់ត្រូវបានអនុម័តនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមានការធ្វើឃាតលើអ្នកវិទ្យាសាស្ត្ររូបវិទ្យានុយក្លេអ៊ែរ Mohsen Fakhrizadeh ដែលរួមមានការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូម និងផ្អាកការធ្វើអធិការកិច្ចរបស់អង្គការសហប្រជាជាតិលើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើការដាក់ទណ្ឌកម្មមិនត្រូវបានដកចេញ ។ នៅដើមឆ្នាំនេះអង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់បានប្រកាសថា ប្រទេសនេះបានត្រឡប់ទៅអនុវត្តការពង្រឹងជាតិអ៊ុយរ៉ានីញ៉ូមដល់ ២០ ភាគរយនៅឯរោងចក្រប្រេងឥន្ធនៈ Fordow ។
នៅពេលនេះអនាគតរបស់ JCPOA នៅតែស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីរដ្ឋបាល Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងជាឯកតោភាគីកាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨ ដោយប្រកាសថា អ៊ីរ៉ង់បានរំលោភលក្ខខណ្ឌរបស់ខ្លួន និងដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងតេរ៉ង់ផងដែរ ។ ទន្ទឹមនឹងនេះសមាជិកដទៃទៀតនៃ JCPOA រួមជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា អ៊ីរ៉ង់បានបំពេញគ្រប់លក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយគ្មានចេតនាអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ។
ជាការឆ្លើយតបទីក្រុងតេអេរ៉ង់បានរិះគន់ផ្នែកមួយនៃកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ បោះបង់ចោលការរឹតត្បិតលើការស្រាវជ្រាវនុយក្លេអ៊ែររួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងដកចេញចំនួនដែលត្រូវការសម្រាប់ដំណើរការនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


