Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា អស់សង្ឃឹមក្នុងការជួយសង្គ្រោះជីវិតអ្នកជាប់ក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកក

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយនៅថ្ងៃពុធទី១០ខែកុម្ភៈនេះថា ពេលវេលាដើម្បីជួយសង្គ្រោះមនុស្សរាប់សិបនាក់ដែលជាប់នៅក្នុងរូងក្រោមដី បីថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវដែលបណ្តាលមកពីការបាក់ផ្ទាំងទឹកកកនៅភាគខាងជើងតំបន់ហិម៉ាល័យរបស់ប្រទេសឥណ្ឌា គឺអស់ហើយ។

មនុស្សជាង១៧០នាក់កំពុងបាត់ខ្លួននៅឡើយបន្ទាប់ពីទឹកនិងកម្ទេចកម្ទីបាក់បែកបានបាក់ចុះពីជម្រាលភ្នំក្នុងល្បឿនដ៏លឿនកាលពីព្រឹកថ្ងៃអាទិត្យ ដោយបំផ្លាញស្ពាន ផ្លូវថ្នល់និងកម្ទេចទំនប់វារីអគ្គិសនីចំនួន២។

មន្ត្រីបាននិយាយនៅថ្ងៃពុធនេះថា សាកសពចំនួន៣១នាក់ត្រូវបានគេរកឃើញ។ វាអាចចំណាយពេលច្រើនថ្ងៃសម្រាប់ការរកឃើញសាកសពជាច្រើនទៀតព្រោះនៅជាប់ក្រោមផ្ទាំងថ្មនិងកម្ទេចកម្ទីនិងដោយសារតែមានភក់យ៉ាងក្រាស់។

សាកសពចំនួន២៥នាក់មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ។ ភាគច្រើននៃជ​នរងគ្រោះគឺជាកម្មករក្រីក្រមកពីចម្ងាយរាប់រយម៉ាយល៍នៅផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌា។

ការផ្តោតសំខាន់នៃប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំគឺនៅផ្លូវរូងក្រោមដីមួយ ក្បែររោងចក្រវារីអគ្គិសនីដែលត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅ Tapovan ក្នុងរដ្ឋ Uttarakhand។

លោក Piyoosh Rautela មន្រ្តីជួយសង្គ្រោះគ្រោះមហន្តរាយជាន់ខ្ពស់របស់រដ្ឋបានប្រាប់ AFP ថា “នៅពេលពេលវេលាកន្លងផុតទៅ ឱកាសនៃការស្វែងរកពួកគេកំពុងថយចុះប៉ុន្តែអព្ភូតហេតុពិតជាអាចកើតឡើងមែន”។

ស្របពេលជាមួយគ្នានោះ លោក Vivek Pandey អ្នកនាំពាក្យប៉ូលិសព្រំដែនបានប្រាប់កាសែត Times of India ថា ប្រសិនបើមនុស្សទាំង៣៤នាក់នៅមានជីវិតនោះ ការព្រួយបារម្ភដ៏ធំបំផុតគឺការថយចុះកម្តៅដែលអាចបណ្តាលឲ្យស្លាប់នៅក្នុងស្ថានភាពបែបនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម