ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ពេលបុគ្គលម្នាក់ៗ ទទួលបានជោគជ័យក្នុងគោលដៅរបស់ខ្លួន សូមចងចាំ កម្ពុជា
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា សង្កត់ធ្ងន់ថា ពេលដែលបុគ្គលម្នាក់ៗ ទទួលបានជោគជ័យក្នុងគោលដៅរបស់ខ្លួន សូមចងចាំប្រទេសកម្ពុជា និងទុកកម្ពុជានៅកន្លែងណាមួយក្នុងបេះដូង។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី រាត្រីស្រមោលស ជួបជុំម្ចាស់អាជីវកម្មកម្ពុជា (CEO Award 2023) នៅវិមានដឹព្រីមៀ សេនធ័រ សែនសុខ កាលពីរសៀលថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣។
ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា «នៅពេលដែលបុគ្គលម្នាក់ៗ ទទួលបានជោគជ័យក្នុងគោលដៅរបស់ខ្លួន សូមចងចាំកម្ពុជា ហើយសូមទុកកម្ពុជានៅកន្លែងណាមួយក្នុងបេះដូង ព្រោះយើងម្នាក់ៗ មានការទទួលខុសត្រូវលើជោគវាសនាខ្លួន និងប្រទេសជាតិ»។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះវិទ្យាស្ថានស៊ីអីអូ ដែលតែងតែជ្រោមជ្រែងម្ចាស់អាជីវកម្មរបស់ខ្លួនឲ្យទទួលបានជោគជ័យ និងជំរុញបន្តការចូលរួមចំណែកជាមួយសង្គម ជាផ្នែកមួយយ៉ាងសំខាន់នូវការពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា កាន់តែល្អប្រសើរឡើង ជាពិសេសពង្រីកឱកាសការងារក្នុងប្រទេស។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ផ្ដើមចេញពីការចូលរួមរបស់បុគ្គលម្នាក់ៗ និងការប្រមូលផ្ដុំដោយមនុស្សមួយក្រុមៗ បានធ្វើឲ្យសង្គមមួយមានការរីកចម្រើន។ ក្រោមហេតុផលនេះហើយ ដែល ស.ស.យ.ក តែងតែបង្កើតកម្មវិធី និងវេទិកា នានាជាច្រើន ដោយបង្កើតបានជាទម្លាប់ឲ្យមានការចូលរួមពីយុវជន និងប្រជាជនវ័យក្មេងមកពីទីកន្លែងផ្សេងគ្នា ជួបជុំគ្នានៅកន្លែងតែមួយ ក្នុងគោលដៅតែមួយ ស្មារតីខ្មែរតែមួយ ដើម្បីសង្គមមួយមានភាពរីកចម្រើន។
ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានផ្ដាំផ្ញើដល់វិទ្យាស្ថានស៊ីអីអូ ក៏ដូចជាយុវជនទូទៅ ថា ភាពជោគជ័យទាំងអស់គ្នា មិនមែនជាភាពជោគជ័យតែម្នាក់ឯងនោះទេ ប៉ុន្តែគឺជាភាពជោគជ័យរបស់ស្ថាប័ន និងប្រទេសជាតិទាំងមូល៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ